យុវជន៣នាក់មាឌ ដូចយក្សក្លែងបន្លំ ធ្វើជាសង្ឃដើរបិណ្ឌ បាតគ្រប់ច្រកហ្ហក នៅពេញក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ច ចាប់បញ្ជូនទៅ ព្រះអនុគណក្រុង ធ្វើការផ្សឹក

(ខេត្តបន្ទាយមានជ័យ)៖ យុវជន៣នាក់មាឌដូច យក្សក្លែងបន្លំធ្វើជា សង្ឃដើរបិណ្ឌបាត គ្រប់ច្រកហ្ហក នៅពេញក្រុង ប៉ោយប៉ែតត្រូវ សមត្ថកិច្ចបាប់ បញ្ជូនទៅឲ្យព្រះអនុគណ ក្រុងប៉ោយបែតធ្វើការ ផ្សឹកនៅ វេលាម៉ោង១២ថ្ងៃ ត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ នៅក្នុងវត្ត សិរីមង្គលស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាជនសង្ស័យ ដែលបន្លំជាលោកសង្ឃ ១ឈ្មោះ គឹម ម៉ាត អាយុ៣៣ឆ្នាំ ទី២ឈ្មោះសឿន ចិត្រា អាយុ២១ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិអង្គ ជ័យឃុំអង្គជ័យ ស្រុកអង្គរជ័យ ខេត្តបាត់ដំបង និងទី៣ឈ្មោះភី សារិទ្ធិ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិខ្វៀវ ឃុំបេង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យ ដឹងបន្តទៀតថាការឃាត់ ខ្លួនសង្ឃក្លែងបន្លំនេះ បានដោយសារបាន ទទួលព័ត៍មានពី ប្រជាពលរដ្ឋរាយ ការណ៍មកប្រាប់ថា មានលោកសង្ឃប្លែកមុខ ចំនួន៣ អង្គ ដើរបិណ្ឌបាត និងចែកប្រូក្រាម គ្មានកាត និងបិណ្ឌបាតចំថ្ងៃសីល ផុតវេលាថ្ងៃត្រង់ ផុតម៉ោងឆាន់ រួមធ្វើសកម្មភាពនិមន្តចូលដល់ក្នុងផ្ទះ ខុសពីលោកសង្ឃដ៏ទៃ និងការស្លៀកពាក់ ស្បង់គ្មានសណ្តាប់ធ្នាប់ ដើររ៉ៃអង្គាស លុយពុទ្ធបរិស័ទ នៅក្នុងក្រុងប៉ោយប៉ែត សមត្ថកិច្ចធ្វើការឃាត់ ខ្លួនបាននៅចំណុចផ្សារ អគ្គៈថ្មីប៉ោយប៉ែត និងផ្សារត្រី សង្កាត់ប៉ោយប៉ែត ឆែកក្នុងថង់ឃាម ឃើញមានប្រាក់ដែល រ៉ៃអង្គាសបានចំនួន ៨៣៨.០០០រៀល។

ក្រោយពីសមត្ថកិច្ច បានយកមកសួរនាំ លោកសង្ឃទាំង បីអង្គនេះ ពិតជាបានប្រព្រឹត្តខុស និងច្បាប់របស់រដ្ឋ និងវិន័យពុទ្ធសាសនា ដើរអង្គាសលុយ ពុទ្ធបរិស័ទ នៅក្នុងក្រុងប៉ោយ ប៉ែតខុសនិងច្បាប់ ហើយបានបញ្ជូន មកឲ្យព្រះអនុគណ ក្រុងប៉ោយបែតធ្វើការផ្សឹក ក្រោយពីបកស្បង់ចេញ ជនសង្ស័យ ទាំងបីនាក់ត្រូវបាន បញ្ជូនទៅឲ្យសមត្ថ កិច្ចកងរាជអាវុធហត្ថ មូលដ្ឋានក្រុងប៉ោយប៉ែត ចាត់ការបន្តនិតិវិធី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *