សមត្ថកិច្ចឃាត់ខ្លួន មុខសញ្ញាលួច ទ្រព្យសម្បត្តិ អ្នកស្រុកយ៉ាង សកម្មម្នាក់នៅ ស្រុកវាលវែង

(ខេត្តពោធិសាត់)៖ កម្លាំងនគរបាលនៃអធិការ រដ្ឋាននគរបាលស្រុក វាលវែងសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំ ក្បាលត្រាចចុះ បង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចទ្រព្យ សម្បត្តិអ្នកស្រុក យ៉ាងសកម្ម ការឃាត់ខ្លួននេះបន្ទាប់ ពីជនសង្ស៏យបើម៉ូតូ គេចពីសមត្ថកិច្ច ជ្រុលទៅបុកសត្វ គោកាលពីរសៀល ថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៤និង៣៦ នាទីនៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាជន សង្ស័យខាងលើដែល កម្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះឃនពុទ្ធារ៉ា ហៅ អាធារ៉ា ភេទប្រុសអាយុ ២៣ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ ក្បាលត្រាច ឃុំក្បាលត្រាច ស្រុកក្រគ ខេត្តពោធិសាត់ ។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា ជនសង្ស័យខាងលើ នេះតែងតែធ្វើ សកម្មភាពលួច ទ្រព្យសម្បត្តិ ប្រជាពករដ្ឋជាច្រើនលើក ច្រើនសារហើយ បានចូលទៅពួនសំងំលាក់ ខ្លួននៅក្នុងព្រៃឫស្សីឬក៍ ជាព្រៃរនាមជាដើម ទើបបានជាកំលាំង សមត្ថកិច្ចពិបាកក្នុង ការបង្ក្រាប។

សមត្ថកិច្ចបានប្រាប់ អោយដឹងបន្ថែមទៀត ថាមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋដូច លើកមុនៗទៀតត្រូវ បានសមត្ថកិច្ចតាម ចាប់ខ្លួនហើយ ត្រូវជនសង្ស័យ បានបើកម៉ូតូគេច ពីសមត្ថកច្ចជ្រុល ទៅបុកសត្វគោបណ្តាល អោយដួលទើប កម្លាំងសមត្ថកិច្ចមាន ឱកាសឃាត់ខ្លួន ជនសង្ស័យបាន តែម្តងទៅ។

បច្ចុប្បន្នជន សង្ស័យខាងលើ ត្រូវបានកម្លាំង នគរបាលនៃអធិការ រដ្ឋាននគរបាលស្រុក វាលវែងកសាង សុំនុំរឿងបញ្ជូន ទៅ កាន់ស្នងការរដ្ឋាន នគរបាលខេត្តពោធិ៍ សាត់ដើម្បីចាតការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *