សមត្ថកិច្ចចុះបង្ក្រាប បទល្មើសនេសាទ ក្នុងស្រុកឯកភ្នំ

(ខេត្តបាត់ដំបង)៖ កម្លាំនគរបាលនៃអធិការ រដ្ឋាននគរបាលស្រុកឯកភ្នំ ព្រមទាំង មានការចូលពី គណៈបញ្ជា ឯកភាពរដ្ឋបាល ស្រុកឯកភ្នំបាន ចុះបង្ក្រាបបទល្មើស នេសាទមួយកន្លែង កាលពីរសៀលនា ថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩ ក្នុងចំណុចភូមិសាស្ត្រ ស្រុកឯកភ្នំខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាក្នុងការចុះ បង្ក្រាបទីតាំងនេសាទ ខុសច្បាប់ខាងលើកម្លាំង ជំនាញប្រមូលបាន វត្ថុតាងរួមមាន របាំងសាច់អួន ប្រវែង ៧០០ម៉ែត្របង្គោល ឈើចំនួន២៥០ដើម ឡុកចាប់ត្រីចំនួន០៦ និងរឹបបានកូនត្រី ចម្រុះចំនួន១០០គីឡូក្រាម ។

សម្តកិច្ចបានប្រាប់អោយ ដឹងទៀតថាសម្ភារៈ ល្មើសច្បាប់ទាំងនេះដែល កម្លាំងជំនាញរឹបអូស បាននឹងត្រូវដុតបំផ្លាញ ចោលនៅទីតាំងខាង លើតែម្តង រីឯកូនត្រីត្រូវបានប្រលេង ចូលទៅក្នុងបឹងទន្លេសាប វិញផងដែរ ។

សូមរំលឹកផងដែរ ថាបទល្មើសនេសាទ ក្នុងស្រុកឯកភ្នំកើត ឡើងជាហូរហែរនិង ត្រូវបានសមត្ថកិច្ចចម្រុះចុះ បង្ក្រាបបានជាបន្តរ បន្ទាប់ធ្វើអោយមហាជនខ្លះ លើឡើងថាករណី បទល្មើសនេសាទនេះ កើតឡើងជាហូ រហែរប្រហែលជាមាន មន្ត្រីគ្រាប់ល្ពៅមួយ ចំនួនតូចជាអ្នកបើក ដៃអោយហើយទើប មានបទល្មើស កើតឡើងបែបនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *