លោក យ៉ាន់ ពណ្ណវេហា នាំយកអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ មកប្រគល់ជូនក្មួយស្រីកំព្រា ខ្វះខាតនៅខេត្តតាកែវ !!!

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៣នេះ លោកយ៉ាន់ ពណ្ណវេហា សមាជិក គណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងតំណាងអោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ(IPA)បានដឹកនាំក្រុមការងារ នឹងនាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងលោកជំទាវកែសួនសុភីមកប្រគលជូនក្មួយស្រីហ៊ាងកញ្ញាកាលពីព្រឹកទី២៥ខែមិថុនាឆ្នាំ២០២៣ស្ថិតនៅភូមិឈើទាលភ្លោះឃុំព្រៃអម្ពកស្រុកគិរីវង្សខេត្តតាកែវ។

អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវដែលលោកយ៉ាន់ ពណ្ណវេហា និងក្រុមការងារ យកមកប្រគល់ជូនក្មួយស្រី ហ៊ាង កញ្ញា រួមមានថវិការចំនួនសែសិបម៉ឺនរៀល(៤០០០០០រៀល) អង្ករមួយការ៉ុងស្មើរ៥០គីឡូក្រាម សៀវភៅចំនួន១០ក្បាល ប៊ិចចំនួន១០ដើម កាតាបស្ពាយចំនួន១ ត្រីខកំប៉ុង ចំនួន២០កំប៉ុង ទឹកបរិសុទ្ធចំនួន១០យួរ មីចំនួន១០កេស ទឹកត្រីចំនួន2យួរ ប៊ីចេងចំនួន១គីឡូក្រាម និងស្ករសចំនួន១គីឡូក្រាមផងដែរ។

សូមបញ្ជាក់ផងដែរថា ក្មេងស្រីឈ្មោះ ហ៊ាង កញ្ញា គឺជាកូនកំព្រា រស់នៅជាមួយ លោកតា លោលយាយ ដែលមានជីវភាពបច្ចុប្បន្នរស់នៅភូមិ ឈើទាលភ្លោះ ឃុំព្រៃអម្ពក ស្រុកគិរីវង្ស ខេត្តតាកែវ៕
អត្ថបទដោយលោក អេង គឹមអាន
រូបភាពក្រុមការងារ សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ

You might like

Leave a Reply

Your email address will not be published. Required fields are marked *