ក្មេងទំនើង២នាក់ជិះម៉ូតូកាន់ដំឥដ្ឋ ២ដំគប់មកលើរថយន្តFORDម្ចាស់ រថយន្តខឹងបើកតាមកៀរ ដួលរបួស ធ្ងន់

ខេត្តប៉ៃលិន-បើតាមរបាយការណ៍ ពីសមត្តកិច្ចជំនាញចរាចរណ៍នៃអ ធិការស្រុកសាលាក្រៅបានឲ្យដឹងថា-នៅវេលាម៉ោង ០១ និង ១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ករណី (រវាងរថយន្ដ និងម៉ូតូ) នៅចំណុចមុខអនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន។ បណ្ដាលឱ្យរងរបួសធ្ងន់ ២នាក់និងខូចម៉ូតូ ១គ្រឿង។ +ភាគីម្ចាស់រថយន្តឈ្មោះ សូ សុីណា ភេទប្រុស អាយុ ២៧ ឆ្នាំ(អាជីវករ) រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើកបររថយន្តម៉ាក FORD RANGER WILDTRAK ពាក់ស្លាកលេខ 2BW-9449 (មិនរបួស )។អ្នករួមដំណើរជាមួយរថយន្ត ឈ្មោះ សា ទី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ – យន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិ ន ក្រុងប៉ៃលិន។ បើកបរម៉ូតូម៉ាកហង់ដាទ្រីមពណ៌ក្រ ហម ពាក់ស្លាកលេខ ប៉ៃលិន 1C-5782 (រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង )។ អ្នករួមដំណើរជាមួយម៉ូតូ ពុំស្គាល់ត្តសញ្ញាណ ជាអ្នកគប់ ( រងរបួសធ្ងន់)។ បើតាមប្រភពព័ត៍មានពីសមត្តកិច្ច បានសួរនាំនៅជិតកន្លែងកើតហេតុ បានបន្តថា-ករណីនេះ កើតឡើងដោយសារភាគីខាងម៉ូតូបានជិះម៉ូតូទិសដៅពីលិចទៅកើតពេលដល់ចំណុចមុខហាងស្ថាននីយ៍ម៉ូកាថាក់ក៍បានយកដំឥដ្ឋគប់មកលើរថយន្តFORD ដែលចតនៅចិញ្ចើមផ្លូវខាងមុខហាងពេលនោះម្ចាស់រថយន្តខឹងក៍បានបើករថយន្តលើផ្លូវជាតិលេខ៥៧ តាមពីក្រោយ ដល់ចំណុចមុខអនុសាខាកាកបាទក្រហមស្រុកសាលា ក្រៅក៍បានកៀរម៉ូតូជនបង្កឲ្យដួល ទៅបុកបង្គោលភ្លើងសូឡាបណ្ដាលឲ្យជនទាំង២នាក់រងរបួសធ្ងន់នៅកន្លែងកើតហេតុ។ ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យ វាស់វែងរួចភាគីខាងម៉ូតូទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន និងភាគីម្ចាស់រថយន្តត្រូវបានយកទៅអធិការដ្ឋានដើម្បីសួរនាំ និងវត្ថុតាង រវាងរថយន្ដ និងម៉ូតូ ត្រូវបានដកហូតយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរង់ចាំការដោះស្រាយនៅពេលក្រោយ។ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *