សមត្ថកិច្ចនគរបាលខណ្ឌដង្កោបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធដោយគ្មានការអនុអញ្ញាតិ (គំរាមកំហែងអាជីវករលក់ស្រាបៀរ..!!!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធដោយគ្មានការអនុអញ្ញាតិ (គំរាមកំហែងអាជីវករលក់ស្រាបៀរ) នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ជនសង្ស័យ១-ឈ្មោះ សាត សុភាព( ហៅ ភាព) ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរម៉ៅការសំណង់ ទីលំនៅផ្ទះលេខB១៤ ផ្លូវលំ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ២-ឈ្មោះ ប៉ាត់ រតនៈ ហៅ ណាក់ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរម៉ៅការសំណង់ ។ ចំណែកជនរង គ្រោះឈ្មោះ ស សាបាន ភេទស្រី អាយុ៦២ ឆ្នាំ មុខរបរលក់ដូរ ។ ជនសង្ស័យទាំងពីរនាក់នេះ បានក្លែងបន្លំខ្លួនធ្វើជាមន្រ្តីយោធា ជាអង្គរក្ស និងជាអ្នកសារព័ត៌មាន ហើយកាន់កាប់ និងប្រើប្រាស់អាវុធ បណ័្ណសម្គាល់ខ្លួន និងឯកសណ្ឋានក្លែងក្លាយ ទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ។ ជាក់ស្តែងមុនកើតហតុស្រ្តីម្នាក់ (រងគ្រោះ)បាន និងកំពុងលក់ដូរនៅផ្ទះ ក៏ត្រូវជនសង្ស័យឈ្មោះ នួន សូផាត ហៅ ផាត (កំពុងគេចខ្លួន) ជាជនដៃដល់ បានដើរឆ្លងផ្លូវទៅទិញស្រាបៀរ ABC ចំនួន(កន្លះកេស) យកទៅផឹកស៊ីនៅផ្ទះ ដែលស្ថិតនៅទល់មុខគ្នាជាមួយបក្ខពួក១ក្រុម ។ ប៉ុន្តែនៅពេលទិញស្រាបៀរនោះ ជនសង្ស័យ (នួន សូផាត)មិនទាន់ឲ្យលុយទៅជនរងគ្រោះទេ ព្រោះនៅផឹកបន្ត ។ ក្រុមជនសង្ស័យទាំងនោះបានផឹករហូតដល់ម៉ោង២២ និង៤០ នាទីយប់មិនទាន់ឈប់ទេ ហើយជនសង្ស័យបានដើរទៅទិញទឹកសុទ្ធ១យួរទៀត ពេលនោះជនរងគ្រោះក៏បានសួរ នាំ រឿងលុយថ្លៃស្រាបៀរកន្លះកេស ដែល (ជនសង្ស័យ)ទិញកាលពីព្រលប់ ក្នុងគោលបំណងថា បើមិនទាន់សងទេគាត់ (អ្នកលក់) និងកត់ចូលបញ្ជីជំពាក់ ។ ដោយហេតុតែស្រាចូលក្នុងក្រពេះ ភ្លាមនោះជនសង្ស័យក៏ខឹងអ្នកលក់ ហើយបានស្រែកឡូឡាគំរាមកំហែង និងជេរប្រមាថទៅលើរងគ្រោះ ដែលមានវ័យចំណាស់ខ្លាំងៗដោយប្រើប្រាស់ពាក្យ អសុរស។ បន្ទាប់មកជនសង្ស័យបានរត់ទៅយកកាំភ្លើងខ្លីម៉ាក K59 ចេញពីក្នុងផ្ទះក្នុងគោលបំណងទៅបាញ់ជនរងគ្រោះ តែត្រូវបានបក្សពួក២ នាក់ឈ្មោះ សាត សុភាព និង ប៉ាត់ រតនៈ ចាប់ ដណ្តើមយកអាវុធពីដៃ ក៏ប៉ះកៃកាំភ្លើងធ្វើឱ្យផ្ទុះ១គ្រាប់ ត្រូវកូនដៃខាងឆ្វេង នួន សូផាត បណ្តាលឲ្យរងរបួស ។ បន្ទាប់ពីហេតុការនោះកើតឡើង ឈ្មោះ ប៉ាត់ រតនៈ បានយកអាវុធខ្លីម៉ាកK59 ទៅលាក់ទុកក្នុងព្រៃ ចម្ងាយយប្រមាណ១០០ម៉ែត្រ រួចបាននាំគ្នារត់គេចខ្លួនបាត់អស់ មុនពេលកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចុះទៅដល់ តែពួកគេបានបន្សល់ទុកម៉ូតូ០១គ្រឿងម៉ាក PCX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1HI-3586លេខតួ និងលេខម៉ាស៊ីន0000919 និងសំបកគ្រាប់កាំភ្លើង១គ្រាប់ ។ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពីសំណាក់លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ រហូត ដល់រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ -ឈ្មោះ សាត សុភាព( ហៅ ភាព) និងឈ្មោះ (ប៉ាត់ រតនៈ) នៅចំណុចភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនដល់ដៃ (នួន សូផាត) មិនទាន់ចាប់ខ្លួនបាននៅឡើយទេ។ បច្ចុប្បន្ន÷ជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវយកមកអនុវត្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *