លោកវរសេនីយ៍ទោ ឡេងហុងលាង មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត..!!!

(បន្ទាយមានជ័យ) ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត បានចាត់តាំង លោកវរសេនីយ៍ត្រី ឆេង សុផាត មេបញ្ជាការរង ដឹកនាំកម្លាំងអន្តរាគម៍ សហការជាមួយ កម្លាំងសមត្ថកិច្ចចម្រុះ និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងកេីនឡេីង និងជួយជញ្ជួនសម្ភារ:ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល និងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងការចុះត្រួតពិនិត្យនេះផងដែរគឺជាការ ត្រៀមលក្ខណៈសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ដោយសារទឹកភ្លៀងនៅតែបន្តធ្លាក់ចុះ បណ្ដាលអោយទឹកកេីនឡេីងគួរអោយកត់សម្គាល់ ប៉ុន្តែពុំទាន់មានផលប៉ះពាល់ធ្ងន់ធ្ងន់ធ្ងរដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅឡើយទេ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *