លោកឧត្តមសេនីយ៍ត្រី កែវសេងលន.មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន អញ្ជើញក្នុងពិធីសូត្រមន្ដចម្រើនព្រះបរិត្ត និងស្ដាប់ធម៌ទេសនាក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ វេនទី៤ នៅវត្តសុវណ្ណគង្គាររតនារាម ហៅវត្តទឹកពុះ..!!

បាត់ដំបង÷លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តសុវណ្ណគង្គាររតនារាម ហៅវត្តទឹកពុះ ស្ថិតនៅភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ.បានមានប្រសាសន៍ថា វេនទី៤ នៅ វត្តសុវណ្ណគង្គាររតនារាម ហៅវត្តទឹកពុះនេះ គឺជាការចៃដន្យ តាមពិតទៅក្នុងផែនការរបស់កងពលកាន់វេនតែ២វត្តទេ គឺវត្តកំប្រង់ និងវត្តតាក្រី ហើយចូលបច្ច័យចំនួន៥វត្ត គឺ: វត្តតាំងយូរ វត្តចំការក្នុង វត្តសាមសិប និងវត្តទឹកពុះ តែដោយ បិណ្ឌវេនទី៤ នៃវត្តសុវណ្ណគង្គាររតនារាម ហៅវត្តទឹកពុះនេះ គ្មានអ្នកកាន់វេន លោកក៏ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានកាន់១វេនទៀត ដែលប្រមូលបច្ច័យបុណ្យបានសរុបចំនួន៣,៨០០,០០០,០០រៀល (ប្របីលាប៉ែតសិបម៉ឺនរៀល) ជូនវត្តទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *