លោកជំទាវ ម៉ៅ  ម៉ាល័យ  កែ  គឹមយ៉ាន  និងលោកជំទាវ  ពុំ  ចន្ទីនី  អញ្ជេីញជាអធិបតីភាព សន្និបាតសាខាកាក បាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិ ទី៥

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣  ខែកក្កដាឆ្នាំ២០១៩ សាខាកាកបាទក្រហម​ខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វេីសន្និ បាតអាណត្តិទី៥ ២០១៩-២០១៦  ក្រោមអធិបតីភាព លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អនុប្រធាន សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ និងលោកជំទាវ  ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម កម្ពុជា  ដោយមានការ ចូលរួមពីអនុ ប្រធានសាខា និងមន្រ្តីពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់នៃសាខា កាកបាទក្រហម ខេត្តបន្ទាយមានជ័យ  ចំនួន២០៣នាក់  នៅសាលាខេត្ត បន្ទាយមានជ័យ ។

លោកជំទាវ  ម៉ៅ  ម៉ាល័យ កែ  គឹមយ៉ាន  បានប្រាប់ឲ្យដឹងពី សន្និបាតនោះថា  សន្និបាតធ្វេីឡេីងដោយ យោងតាមលក្ខន្តិកៈ និងវិធាននៃនីតិក្រម របស់កាកបាទក្រហម កម្ពុជា ក្នុងផ្នែកទី៦ វិធានទី ៣៣ស្តីពីសន្និបាត សាខា និងយោងមាត្រា ២៤ កថាខណ្ឌទី ៣ នៃលក្ខន្តិកៈ កាកបាទក្រហមកម្ពុជា ដែលមានគោល បំណងគោលបំណង សំខាន់ៗចំនួនបីគឺ៖ ១- ស្តាប់ និងកែសម្រួល និងអនុម័ត របាយការណ៍ សកម្មភាពការងារ និងរបាយការណ៍ ហិរញ្ញវត្ថុ ក្នុងអាណត្តិ ទី៤ និងផែនការទិស ដៅអាណត្តិទី៥ (២០១៩-២០២៥)

២- បោះឆ្នោតជ្រើស រើសប្រធានគណៈ កម្មាធិការសាខា អាណត្តិទី៥

៣- ប្រកាសសេចក្ដី សម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិ យសសាខា

លោកជំទាវ  ម៉ៅ  ម៉ាល័យ  កែ  គឹមយ៉ាន  ក៏បានប្រាប់បន្ថែមទៀតថា  ក្នុងអង្គសន្និបាត អាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន  សែន ជាប្រធាន  បានចាត់តាំង ឯកឧត្តម ខេង ស៊ុម ជាប្រធានកិត្តិយស លោកជំទាវឧកញ៉ា ម៉ៅ មាល័យ ជាអនុប្រធាន​កិត្តិយស  និងមានសមាជិក សរុបចំនួន៤៨រូប ។

ជាមួយគ្នានេះ សន្និបាតសាខា  ក៏បានបោះឆ្នោតជ្រើស រើសសមាសភាព គណៈកម្មាធិ ការសាខា អាណត្តិទី៥  ដែលមានសមាសភាព ១៥រូប។

យោងកំណត់ហេតុ កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការ សាខា អាណត្តិទី៥ សម្រេចឯកភាព គ្នាជាឯកឆន្ទ ជ្រើសរើស ឯកឧត្តម អ៊ុ រាត្រី ជាប្រធាន ឯកឧត្តម លី សារី អនុ ប្រធានអចិន្ត្រៃយ៍ ឯកឧត្តម សួន សុធី អនុប្រធាន លោកជំទាវ ឆាន់ ចន្ទសោភា អនុប្រធាន លោក យុត ស្វិនី ហិរញ្ញិក និងលោកជំទាវ ស្រី សុខុម ជាលេខាធិការ គណៈកម្មាធិការសាខា។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត  ប្រធានសាខា  តំណាងគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិទី៥ បានធ្វើការប្តេជ្ញាចិត្ត យ៉ាងមុតមាំគឺ  ប្រកាន់ខ្ជាប់នូវគោល ការណ៍គ្រឹះទាំង៧ យកចិត្តទុកដាក់ ប្រតិបត្តិតាមគោល ការណ៍ណែនាំ រក្សាសាមគ្គីភាព ក្នុងជួរគណៈ កម្មាធិការសាខា និងទទួលយកការ ប្រឹក្សាជាមួយគណៈ កិត្តិយសសាខា និងឯកភាពរួមគ្នា ដោះស្រាយបញ្ហា ប្រឈម ដោយស្មារតី ទទួលខុសត្រូវខ្ពស់  ប្រតិបត្តិឲ្យបាន ល្អនូវភារកិច្ចស្រប តាមយុទ្ធសាស្រ្តការ គ្រប់គ្រងគ្រោះមហន្តរាយ សុខភាព  និងការថែទាំសុខ ភាពសហគមន៍  លើកកម្ពស់គោល ការណ៍គ្រឹះ  និងតម្លៃមនុស្សធម៌  អភិវឌ្ឍស្ថាប័ន និងធនធាន កៀរគមូលនិធិពីសប្បុរស ជនពីគ្រប់មជ្ឈដ្ឋាន បន្តការងារពង្រីក អ្នកស្ម័គ្រចិត្តកាកបាទ  អប់រំសុខភាពសហគមន៍  ពង្រីក និងពង្រឹងសកម្មភាព យុវជនកាកបាទក្រហម កម្ពុជាក្នុងគ្រឹះ ស្ថានសិក្សា និងសង្គម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *