សេចក្តីបំភ្លឺរបស់ អគ្គលេខាធិការដ្ឋានក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធការផ្សាយព័ត៌មាន ករណីបង្ក្រាប ការជួញដូរគ្រឿងញៀនជាង២ គីឡូក្រាមនៅ ស្រុករលាប្អៀរ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២.!

(ខេត្តកំពង់ឆ្នាំង)​៖ អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុបានបញ្ជាក់ថា ជនស្ស័យឈ្មោះ វណ្ណ: បញ្ញាវឌ្ឍន៍ អាយុ២៦ ឆ្នាំ មិនមែនជាបុគ្គលិក បម្រើការងារនៅរតនាគារ ខេត្តកំពង់ឆ្នាំងនោះទេ។

អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអនុញ្ញាតគោរព ជម្រាបជូនសាធារណជនមេត្តា ជ្រាបថា  កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានការផ្សព្វផ្សាយ ព័ត៌មានដោយអង្គ ភាពសារព័ត៌មាន Onlline ក្នុងស្រុក មួយចំនួន អំពីការបង្ក្រាបគ្រឿងញៀ ននៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយក្នុងខ្លឹមសារបាន បញ្ជាក់ថា ជនសង្ស័យ ដែលត្រូវបានឃាត់ ខ្លួនមានឈ្មោះ វណ្ណះ បញ្ញាវឌ្ឍន៍ អាយុ ២៦ឆ្នាំ មានមុខរបរជាបុគ្គលិក បម្រើ ការងារនៅរតនាគារ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានឃើញការ ចុះផ្សាយអត្ថបទព័ត៌ មានខាងលើ អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានធ្វើការ ស្រាវជ្រាវជាបន្ទាន់ និងពិនិត្យយ៉ាងហ្មត់ ចត់ក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុបង្ហាញថា មិនមានឈ្មោះដូច បុគ្គលខាងលើឡើយ។

ក្នុងន័យនេះ អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ សូមធ្វើការបដិសេធទាំ ងស្រុងចំពោះការចុះ ផ្សាយខាងលើ និងសូមបញ្ជាក់ ថាបុគ្គលឈ្មោះ វណ្ណះ បញ្ញាវឌ្ឍន៍ មិនមែនជាបុគ្គលិក  នៃរតនាគារខេត្តកំពង់ ឆ្នាំង ដូចដែលព័ត៌មានបាន ចុះផ្សាយឡើយ។

អាស្រ័យដូចបាន គោរពជម្រាប ជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំចំពោះ អត្ថបទព័ត៌មានដែល បានចុះផ្សាយ។ ទន្ទឹមនេះ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមអំពាវនាវដល់  បណ្តាអង្គភាពសារព័ត៌មាន ដែលបានចុះផ្សាយ ព័ត៌មានខាងលើ សូមធ្វើការចុះផ្សាយ កែតម្រូវព័ត៌មាន  ខាងលើឡើងវិញ និងសូមពិនិត្យ ឱ្យបានហ្មត់ចត់ ចៀសវាងការចុះផ្សាយ អត្ថបទព័ត៌មានមិន បានត្រឹមត្រូវ ដែល នាំឱ្យមានការភ័ន្តច្រឡំ ក្នុងចំណោមសាធារណ:មតិ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *