អតីត នាយក រដ្ឋមន្ត្រី ជប៉ុន  លោក ស៊ី ន ហ្សូ អា បេ ទទួលមរណភាព ហើយ

(បរទេស) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ចេញផ្សាយ​ នៅ​មុន​នេះ​ថា អតីត​នាយក​ រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ី​ន​ហ្សូ អា​បេ បាន​ទទួលមរណ ភាព​ហើយ ក្នុងវ័យ៦៧ឆ្នាំ នៅ​ក្នុង​មន្ទីរពេទ្យ  បន្ទាប់​ពី​លោក ​ត្រូវ​បាន​ខ្មាន់កាំភ្លើង ​បាញ់​ស​ម្លា​.​ប់ ខណៈ​ដែល​លោក ​កំពុង​ថ្លែង​សុន្ទរកថា នៅ​ទីក្រុង​ណា​រ៉ា ភាគ​ខាងលិច​ ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ។  នេះបើតាម សារព័ត៌មានជប៉ុន NHK។

លោក អា​បេ ត្រូវ​បាន​គេ​បាញ់​ចំនួន ០២​គ្រាប់ ភ្លាម​ៗ​នោះ​គាត់​ បាន​ដួល​លើ​ដី ហើយ​ត្រូវ​បាន​ បញ្ជូន​ទៅ​កាន់ ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ។ រូបភាព​ដែល​ថត ​នៅ​កន្លែង​កើតហេតុ​ បង្ហាញ​ថា គាត់​ហូរ​ឈាម ។

លោកអាបេ បានរងការ បាញ់ប្រហារ នៅវេលាម៉ោង ប្រមាណ​១១ និង ៣០នាទី ព្រឹក និងទទួលមរណ ភាពនៅវេលាម៉ោង ៣ រសៀល ម៉ោងនៅជប៉ុន។ នេះបើតាមវេជ្ជបណ្ឌិត នៃមន្ទីរ ពេទ្យក្រុងណារ៉ា។

ទូរទស្សន៍​ជាតិ NHK បាន​និយាយ​ថា ខណៈ​ពេល​ដែល​លោក ត្រូវ​បាន​គេ​បញ្ជូន ​ទៅ​មន្ទីរពេទ្យ លោក អា​បេ “​នៅ​ដឹងខ្លួន និង​អាច​ឆ្លើយ​តប​” ។ លោក អា​បេ មាន​របួស​គ្រាប់ កាំភ្លើង​នៅផ្នែ​ក​ខាងស្តាំ ហើយ​ថែម​ទាំង​ មានការ​ហូរ​ឈាម ផ្នែក​ខាងឆ្វេង នៃ​ទ្រូង​របស់​គាត់ ។

ជាមួយហេតុការណ៍ នៃការបាញ់ប្រហារ នេះផងដែរ ប៉ូលិសបានចាប់ ខ្លួនបុរសម្នាក់ ពីបទប៉ុន ប៉ងមនុស្សឃា.ត លើអតីតនាយក រដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe)។ ប៉ូលិសបានចាប់ខ្លួន ជនសង្ស័យឈ្មោះ Yamagami Tetsuya អាយុ៤១ឆ្នាំ ជាអ្នករស់នៅ ទីក្រុងណារ៉ា ជាមួយ នឹងកាំភ្លើងដែល រឹបអូសបាននៅ កន្លែងកើតហេតុ ទំនងជាកាំភ្លើងកែច្នៃ ។

ខ្មាន់កាំភ្លើង ត្រូវបានគេស្គាល់ អត្តសញ្ញាណថា ជាអតីតសមាជិក កងទ័ពជើងទឹកជប៉ុន នៃកងកម្លាំងស្វ័យ ការពារដែន សមុទ្រជប៉ុន ដែលទទួល បន្ទុកការពារ ប្រជុំកោះ អស់រយៈពេល ៣ឆ្នាំ ហើយបានរំសាយ នៅឆ្នាំ២០០៥ នេះបើយោងតាម ប្រភពពីក្រសួងការ ពារជាតិជប៉ុន ។ ប៉ូលិស បាននិយាយថា ខ្មាន់កាំភ្លើងបាន សារភាពថា គាត់បានព្យាយាម សម្លា.ប់លោក ស៊ីនហ្សូ អាបេ ដោយសារ តែគាត់(ជនសង្ស័យ) “មិនពេញចិត្ត” ជាមួយអតីតនាយក រដ្ឋមន្ត្រីជប៉ុនរូបនេះ។

តាមរូបភាព វីដេអូដែលថត បាននៅកន្លែង កើតហេតុ ខ្មាន់កាំភ្លើងបាន ដើរចេញពីខាង ក្រោយ ហើយបើការបាញ់ ប្រហារលើលោកអាបេ ពីក្រោយខ្នង ខណៈលោកកំ ពុងថ្លែងសន្ទរកថា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *