លោក Zelensky៖ អ៊ុយក្រែន នឹងមិនឱនក្បាល ចំពោះឱសានវាទរបស់ រុស្ស៊ី ឡើយ

(បរទេស)៖ លោកប្រធានាធិបតី Voldymyr Zelensky បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយថា អ៊ុយក្រែននឹង មិនឱនក្បាល ចំពោះឱសាន វាទពីរុស្ស៊ីទេ ហើយទីក្រុង នានាដូចជា កៀវ, Mariupol ឬ Kharkov នឹងមិនទទួលយកការ កាន់កាប់របស់ លោក Zelensky បាននិយាយនៅ ក្នុងបទសម្ភាសន៍មួយ ដែលផ្សាយដោយ ក្រុមហ៊ុនសាធារណៈ អ៊ុយក្រែន Suspilne ថា “យើងមានឱសាន វាទជាមួយនឹងការ ទាមទារនៅក្នុងនោះ។ បើធ្វើតាម យើងនឹង បញ្ចប់សង្រ្គាម” ។

រុស្ស៊ីបានដាក់ ថ្ងៃកំណត់ឲ្យ អ៊ុយក្រែន ចុះចាញ់នៅទីក្រុង កំពង់ផែ Mariupol ដែលត្រូវបាន ឡោមព័ទ្ធ ដោយនិយាយថា ជនស៊ីវិល និងក្រុមយុទ្ធជន នឹងទទួលបានផ្លូវធ្វើ ដំណើរដោយសុវត្ថិភាព ចេញពីទីក្រុង ដរាបណាពួក គេទម្លាក់អាវុធចុះ។

ប៉ុន្តែអ៊ុយក្រែនមិន អើពើនឹងឱសាន វាទនោះទេ ការចុះចាញ់មិនមែន ជាជម្រើសឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *