លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ត្រូវបានដកចេញ និងដាក់លោក ទុ បារាំង ឡើងជាប្រធានថ្មីជំនួសវិញ

(ខេត្តបន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ត្រូវដកចេញ និងបានដាក់លោក វេជ្ជបណ្ឌិត ទុ បារាំង ឡើងជាប្រធានថ្មីនេះ បើតាមមានប្រសាសន៍ របស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានប្រាប់ឲ្យ ដឹងនៅ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងករណីខ្វះទំនួល ខុសត្រូវក្នុងការគ្រប់គ្រង របស់លោកជាប្រធាន មន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុនមង្គលបូរី ក៏បានដឹងដល់សម្តេចតេជោ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខា ភិបាលខេត្តបន្ទាយមាន ជ័យបានឲ្យដឹងថា ក្រោយពីមានរឿង ក្នុងករណីខ្វះទំនួលខុស ត្រូវក្នុងការគ្រប់គ្រង របស់លោកប្រធាន មន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុនមង្គលបូរី រួចមកបានប្រជុំ ក្រុមប្រឹក្សាវិន័យហើយ បានបោះមតិស្ទាបស្ទង់ ផ្គូរផ្គងស្នើសុំជាបេក្ខជន ត្រូវធ្វើជាប្រធានថ្មី ក្នុងនោះ មតិភាគច្រើនបានស្នើ សុំផ្តល់ទំនុកចិត្តដល់ លោកចក្ខុបណ្ឌិត ទុបារាំង អនុប្រធានឲ្យឡើង ជាបេក្ខជនប្រធានថ្មី។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាតបានបន្តថា ឥឡូវរដ្ឋបាលខេត្តបាន សម្រេចតែងតាំងលោក ចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ ប្រធានស្តីទីឬអនុប្រធាន ក្តាប់រួមអីទេ ។

សូមរំលឹកថា រឿងហេតុដែលឈាន ដល់ដកហូតតំណែង លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីនេះ បានកើតឡើង ក្រោយឧបទ្ទហេតុ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យបាន ទៅបរិច្ចាគឈាមដើម្បី ជួយវរៈសេនីយ៍ទោម្នាក់ ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀន កម្រឹតធ្ងន់ ហើយត្រូវវះកាត់ ប៉ុន្តែក្នុងឃ្លាំងឈាម នៃមន្ទីរពេទ្យ ថាគ្មានឈាម។

ឧបទ្ទហេតុបរិច្ចាគ ឈាមនោះ លោកអភិបាលខេត្ត បន្ទាយមានជ័យបាន សរសេរបង្ហោះក្នុង គណនីវេសប៊ុកឯក ជននិងផ្លូវការរបស់ លោកមានខ្លឹមសារថា កាលពីយប់ ម៉ោង១០ និង០៥នាទី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានទៅបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះ លោកអិន លីអាន មានឋានន្តរស័ក្តិ វរសេនីយ៍ទោ ជាក្រុមការងារអង្គរក្ស សម្តេចតេជោដែលមាន បេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់ នៅមន្ទីរពេទ្យខេត្ត មង្គលបូរី ស្របពេលនោះ លោកប្រធាន មន្ទីរពេទ្យបានប្រាប់ ថាជាគោលការណ៏ ត្រូវរកអ្នក ឲ្យឈាមជំនួស និងបង់ថ្លៃសេវាជា មុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាង ម៉េចចំពោះអ្នកគ្រប់គ្រង ដែលមិនគិតពី ក្រមសីលធម៏ និងមិនចេះចាត់ ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយ ដែលប្រជាពលរដ្ឋ តែងតែរអ៊ូរទាំលើការផ្តល់ សេវារបស់ប្រធាន មន្ទីរពេទ្យខេត្តមួយនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *