ខេត្តបាត់ដំបង ៖ករណីគ្រោះថ្នាក់ចរាចរណ៍មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ដែលមានដឹកឈើជាច្រើនដុំបើកបរពីជើងទៅត្បូងហើយបានធ្លាក់កំណត់ឈើមួយដុំនៅលើផ្លូវស្របពេលដែលម៉ូតូជនរងគ្រោះមកកិនដុំឈើនោះបណ្ដាលឱ្យដួល កណ្ដាលផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតបើកកិនពីលើបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ លើ កំណាត់ ផ្លូវជាតិ លេខ ៥ស្ថិតនៅ ក្នុង ភូមិ តា សី ឃុំ តា ម៉ឺន ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។

ជនរងគ្រោះ មានឈ្មោះមានឈ្មោះឆុន រីឆាត ភេទប្រុសអាយុ ១៥ ឆ្នាំ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរី ២០១៥ បច្ចុប្បន្ន រស់នៅភូមិសូរ និគមក្រៅ ឃុំ ជ្រោយ ស្តៅ ស្រុក ថ្មគោលខេត្តបាត់ដំបង។ ក្រោយពេល កើតហេតុ រថយន្ត ទាំង ២ គ្រឿង បាន បើក គេចខ្លួន បាត់ស្រមោល ទាំងអស់ ដោយឡែក សព ត្រូវ បាន សមត្ថកិច្ច ប្រគល់ ទៅ ឱ្យក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ តាមប្រពៃណី ៕ដោយលោក សឿន វ៉ាន ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *