អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ផ្សារទំនើបបឹងត្របែកផ្លាហ្សា បានក្លាយទៅជាសំបុក ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មានទាំង ខារ៉ាអូខេ ក្លឹបកំសាន្ត  បែរជាមិនរំខានដល់ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ប្រចាំតំបន់ទៅវិញ - PMC-News

ផ្សារទំនើបបឹងត្របែកផ្លាហ្សា បានក្លាយទៅជាសំបុក ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មានទាំង ខារ៉ាអូខេ ក្លឹបកំសាន្ត  បែរជាមិនរំខានដល់ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ប្រចាំតំបន់ទៅវិញ

 ភ្នំពេញ÷ផ្សារទំនើបបឹងត្របែកផ្លាហ្សា បានក្លាយទៅជា ផ្សារ ចែកចាយ បនល្បែងខុសច្បាប់គ្រប់ប្រភេទ ទៅវិញ មានទាំងខារ៉ាអូខេ  ក្លឹបកំសាន្ត ថែមទៀតផង


នេះជាចំណុចខ្សោយ របស់អាជ្ញាធរពាក់ព័ន្ធប្រចាំតំបន់ ចំណែក លោក វរៈសេនីយ៍ទោ{ហួរម៉េងហួន} អធិការនគរបាលខណ្ឌចំការមន និងលោក{កៀង ល័ក្ស }អភិបាលខណ្ឌចំការមន ប្រហែលជាត្រូវ ថ្នាំសណ្ដំ របស់ម្ចាស់ទីតាំងខាងលើ ហើយមើលទៅ បានជារក្សាភាពស្ងៀមស្ងាត់មិនហ៊ានចុះបង្ក្រាប ទីតាំង សំបុកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង ខារ៉ាអូខេ ក្លឹបកំសាន្ត ស្ថិតនៅផ្សារទំនើបផ្លាសាបឹងត្របែក ជាន់ខាងលើ.នៃផ្សារទំនើប មួយនេះ។


 ប្រភពព័ត៌មានសុំមិនបញ្ចេញ ឈ្មោះបានផ្ដល់ព័ត៌មាន ឲ្យអង្គភាពអ្នក សារព័ត៌មានយើងបានដឹងថា នៅក្នុងក្លឹបកំសាន្តនៃផ្សារទំនើបបឹងត្របែកផ្លាហ្សានេះ ក៏មានការប្រើប្រាស់ថ្នាំគ្រវី នឹងបារីអេឡិចត្រូនិចផងដែរ។

 ប្រភពដដែលក៏បានបញ្ជាក់ទៀតថា

ទីតាំង ខារ៉ាអូខេ ក្លឹបកំសាន្ត ខាងលើនេះ មានជួញដូរផ្លូវភេទ និងបង្កប់ល្បែងស៊ីសងខុសច្បាប់ កន្លែងនេះ ក៏មានអ្នកកាង ផងដែរ។

 មហាជននិងប្រជាពលរដ្ឋរស់នៅក្នុង រាជធានីភ្នំពេញ បាននិយាយ ចាកចេក ចាក់ស្ករតាម តុកាហ្វេ បានចោទសួរថា តើភាពអសន្តិសុខសង្គមបែបនេះបែបនេះមែនទេ គឺអាជ្ញាធរ និងសមត្ថកិច្ច ឬក៏មន្ត្រីជំនាញណាខ្លះដែលមានកាតព្វកិច្ច ក្នុងការបង្ក្រាបបទល្មើសទាំងអស់នេះ ។

ឬមួយថាពួកគាត់ទុកឱ្យមានបទល្មើស ក្លឹបកំសាន្តបង្កប់ ទៅ ដោយការជួញដូរផ្លូវភេទ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ នឹងភាពអាណាធិបតេយ្យបែប នេះកើតឡើង

ដើម្បីទុកបម្រើផលប្រយោជន៍ឲ្យពួកគាត់បន្តទៅមុខទៀតឬយ៉ាងណា.? ចំណែកឯលោក{ កៀង ល័ក្ស}អភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ {ហួរម៉េងហួន} អធិការនគរបាល ខណ្ឌចំការមន វិញលោកទាំង ទ្វេ កំពុងតែនាំគ្នា រក្សាភាពស្ងៀមស្ងាត់ សង្ស័យថា ជាឆ្នាំងបាយរបស់អស់លោកហើយមើលទៅ។ ឬមួយកន្ទេលធំ ប្រលំដេក ទើបបានជា បណ្ដែត បណ្ដាលឱ្យនៅក្នុងមូលដ្ឋានខណ្ឌចំការមន មានភាពអសន្តិសុខបែបនេះ។ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមន ក៏បានស្នើសុំទៅដល់ឯកឧត្តម{ឃួង ស្រេង }អភិបាលរាជធានីភ្នំពេញនិងសូម ឯកឧត្តមឧត្តមសេនីយ៍ឯក{ជួន ណារិន្ទ }អគ្គស្នងការរង នឹង ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយមានចំណាត់ការនិងបង្ក្រាប ទីតាំងសំបុកល្បែងដុះស្លែដ៏ធំសម្បើមមហិមា មួយនេះនៅក្នុងផ្សារទំនើប បឹងត្របែកផ្លាហ្សា ជាន់ខាងលើដោយក្តីអនុគ្រោះផងទាន។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី {ហ៊ុន ម៉ាណែត} បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ 

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។ ដោយលោកវង់សុខរដ្ឋា

Theme images by Radius Images. Powered by Blogger.