អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធីមេបញ្ជាការ ពិធីបំពាក់ឋានន្តរសិក្ក ជូនមេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៦ - PMC-News

ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធីមេបញ្ជាការ ពិធីបំពាក់ឋានន្តរសិក្ក ជូនមេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៦

 ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥   ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍ លេខ២ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសិក្ក ថ្នាក់ វរសេនីយ៍ឯក ជូនដល់លោកវរសេនីយ៍ទោ ឌឹម រីន មេបញ្ជាការរង នាយសេនាធិការ កងពលតូអន្តរាគមន៍លេខ៦ កងពលធំអន្តរាគមន៍លេខ២ ។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍ លេខ២ បានថ្លែងការកោតសរសើរ ដល់ការខិតខំរបស់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពលតូចអន្តរាគមន៍លេខ៦ទាំងអស់ ដែលកន្លងមកសម្រេចភារកិច្ចបានយ៉ាងល្អប្រសើ និងបានកសាងស្នាដៃជាច្រើជូនដល់អង្គភាព ជាពិសេសការខិតខំការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ពីការឈ្លានពានរបស់សត្រូវ ។


ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើរដល់នាយទាហាន  ដែលទើបតែទទួលបានមុខងារតួនាទី និងភារកិច្ចថ្មីនាពេលនេះ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពង្រឹងសមត្ថភាព បង្កើនចំណេះដឹងបន្ថែម អនុវត្តការងារឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បីធ្វើឲ្យអង្គភាពមានការអភិវឌ្ឍន៍រីកចំរើន បន្តដឹកនាំសហការសាមគ្គីផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបាននូវសា្នដៃល្អៗជូនអង្គភាព។ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវយុត្តិធម៌ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ៕

Theme images by Radius Images. Powered by Blogger.