អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រធានមន្ទីរសាធារណការដឹកជញ្ជូនផ្លូវជាតិលេខ 5 ឃ្លាំងមឿងខេត្តពោធិ៍សាត់ ក្លាយជាជញ្ជីង ថ្លឹងលុយទាំងយប់ទាំងថ្ងៃ របស់ លោក កាង ប៉េងហាក់ និងលោកឆាំហាវ.កាន់តំណែងឡើងដុះស្លែ   - PMC-News

ប្រធានមន្ទីរសាធារណការដឹកជញ្ជូនផ្លូវជាតិលេខ 5 ឃ្លាំងមឿងខេត្តពោធិ៍សាត់ ក្លាយជាជញ្ជីង ថ្លឹងលុយទាំងយប់ទាំងថ្ងៃ របស់ លោក កាង ប៉េងហាក់ និងលោកឆាំហាវ.កាន់តំណែងឡើងដុះស្លែ  

 ពោធិ៍សាត់÷តាមប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែកក្រាស់នៅក្រសួងសាធារណការ និងដឹកជញ្ជូនទើបលោក កាង ប៉េងហាក់ អាចកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនឃ្លាំងមឿង ផ្លូវជាតិលេខ 5 ខេត្តពោធិ៍សាត់ ឡើងដុះស្លែដោយពុំមានការផ្លាស់ប្ដូរនៅឡើយ។ លោក ប៉េងពោធីនារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរក្សាភាពស្ងៀមស្ងាត់ បើទោះបីរឿងអាស្រូវពុករលួយរបស់លោក កាង​ ប៉េងហាក់ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយ ទើបបច្ចុប្បន្នអង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនរកស៊ីផ្ដាច់មុខរបស់លោក កាង ប៉េងហាក់ និងមន្រ្តីជំនិតៗរបស់ខ្លួនទៅហើយ។


មន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានលើកឡើងថា ច្រើនឆ្នាំកន្លងទៅនេះគម្រោងស្ថាបនាផ្លូវ ជួសជុលផ្លូវជាតិ ផ្លូវលំ ក្នុងខេត្តពោធិ៍សាត់ បានក្លាយទៅជាប្រភពចំណូល ដ៏សំខាន់របស់លោក កាង ប៉េងហាក់ និងមន្រ្តីជំនិត។ 





ទន្ទឹមនឹងនេះករណី លោក ឆាំ ហាវ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ប្រែក្លាយជញ្ជីងថ្លឹងលុយតាមអំពើចិត្ត ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក កាង ប៉េងហាក់ ផងដែរ។  ប្រសិនបើគ្មានការបើកដៃពីលោក កាង ប៉េងហាក់ ទេនោះគឺលោក ឆាំ ហាវ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ5 ក្រុងពោធិ៍សាត់ ក៏មិនអាចប្រែក្លាយជញ្ជីងថ្លឹងលុយតាមអំពើចិត្តឡើយ។





ក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ឆាំ ហាវ គឺមិនអាចតវ៉ាបានទេ។

រីឯរថយន្តធំៗដឹកជញ្ជូនទំនិញ ដឹកជញ្ជូនខ្សាច់ ក្រួស ថ្ម លើសទម្ងន់ អាចបើកបរឆ្លងកាត់មុខស្ថានីយជញ្ជីងរថយន្តឃ្លាំងមឿង យ៉ាងរលូន

មិនបាច់ចូលថ្លឹងឡើយ ឲ្យតែម្ចាស់រថយន្តទាំងនោះ បង់លុយតាមការកំណត់របស់ លោក ឆាំ ហាវ និងបក្ខពួក។ ហេតុនេះសូមឯកឧត្តម ប៉េងពោធីនា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយមើលរំលងតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក កាង ប៉េងហាក់ និងលោក​ ឆាំ ហាវ ជារឿងមិនអាចបិទបាំងបានទេ៕

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ 

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។

Theme images by Radius Images. Powered by Blogger.