ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ,ប្រធានក្រុមកាងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខនិងយកស្បៀងអាហារ ជូនប្រជាការពារ ១៦ភូមិ តាមភូមិ ក្នុងឃុំស្ទឹងត្រង់
ខេត្តប៉ៃលិន÷កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រ អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារសម្បុរជនចូលរួមបរិច្ចាគ ជូនដល់ប្រជាការពារភូមិ នៅឃុំស្ទឹងត្រង់ ឃុំសាលាក្រៅ និងឃុំអូរអណ្តូង ក្នុងស្រុកសាលាក្រៅ ដែលបានចូលរួមសហការជាមួយកងកម្លាំងជួរមុខ ក្នុងការការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋនៅតាមតាមខ្សែរបន្ទាត់ព្រំដែន គ្រប់កាលៈទេសៈ គ្រាដែលប្រទេសជាតិកំពុងមានសង្គ្រាមឈ្លានពានពីប្រទេសថៃកន្លងមកនេះ។
បើតាមប្រភពពីលោកមេឃុំស្ទឹងត្រង់បានប្រាប់ថា÷អំណោយដែល ឯកឧត្ដមទេសរដ្ឋមន្ដ្រី ជូនដល់កម្លាំងប្រជាការពារភូមិ ក្នុងឃុំស្ទឹងត្រង់ ក្នុង១៦ភូមិៗ , ក្នុង១ភូមិ ប្រជាការពារ ទទួលបាន អង្ក១ការុង, ត្រី,ខ,១យូ , មី ១កេះ, ប្រហុក១កែវជ័រក្នុងម្នាក់ៗ( ថវិកាបាន១ចំនួន)។ដោយលោក ស សារឿន អង្គភាព ប្រម៉ាញ់ជាយដែនធីវី



Post a Comment