អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្ដម ប៉េង ពោធិ៍សា ៖ រដ្ឋបាលខេត្តស្វាយរៀង នឹងបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់បេក្ខជនណា ទទួលបាននិទ្ទេស Aដំណេីរបេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង - PMC-News

ឯកឧត្ដម ប៉េង ពោធិ៍សា ៖ រដ្ឋបាលខេត្តស្វាយរៀង នឹងបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់បេក្ខជនណា ទទួលបាននិទ្ទេស Aដំណេីរបេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង

ស្វាយរៀង÷ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥នេះ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង  គណៈមេប្រយោគ   អប្បមាទ  ជំនួយការអប្បមាទ ប្រធាន  អនុប្រធាន មណ្ឌល  អ្នកត្រួតពិនិត្យ តាមអាគារ  ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នក ពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ  ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសាដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឱ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)ផងដែរ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៤-២០២៥នេះ មានការចុះឈ្មោះដាក់ពាក្យសុំប្រឡងសញ្ញាបត្រមានបេក្ខជនសរុបរួម ៤៩៥៣ នាក់ ស្រី២៦៤៩ នាក់ ស្មើនឹង ១៩៩ បន្ទប់ ។ ថ្នាក់វិទ្យាសាស្ត្រ បេក្ខជន៖ ១១៧២ នាក់ ស្រី ៧២២ នាក់ស្មើនឹង ៤៧ បន្ទប់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គម បេក្ខជន៖ ៣៧៨០ នាក់ ស្រី ១៩២៧ នាក់ ស្មើនឹង ១៥២ បន្ទប់ ។
ចំណែកមណ្ឌលសម្រាប់ការប្រឡងមានចំនួន៨ មណ្ឌលរួមមាន៖ មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន២ មណ្ឌល ស្មើនិងចំនួន៤៧បន្ទប់។ មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមមាន៦ មណ្ឌល ស្មើនិងចំនួន១៨៩ បន្ទប់។ ចំពោះមណ្ឌលសម្រាប់ដំណើរការប្រឡងសំណេរទាំង៨គឺ មានចំនួន៧មណ្ឌលស្ថិតក្នុងក្រុងស្វាយរៀង និងមួយមណ្ឌលទៀតស្ថិតនៅទីរួមស្រុកស្វាយជ្រំ។ មណ្ឌលនីមួយៗត្រូវធានាឱ្យមានបរិស្ថានក្នុង និងក្រៅមណ្ឌលល្អមានរបងក្លោងទ្វារ បិទបើកសុវត្ថិភាព មានកន្លែងផ្ញើមធ្យោបាយសមរម្យ មានដើមឈើជ្រកម្លប់ផងដែរ។ ដូច្នេះមណ្ឌលទាំង ៨ នឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨សីហា ២០២៥ ប្រកបដោយរលូន៕




Theme images by Radius Images. Powered by Blogger.