អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! អភិបាលខេត្តឧត្តរមានជ័យ អញ្ជេីញបេីកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ - ២០២៥ - PMC-News

អភិបាលខេត្តឧត្តរមានជ័យ អញ្ជេីញបេីកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ - ២០២៥

ខេត្តឧត្តរមានជ័យ÷នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ រួមជាមួយឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅមណ្ឌលវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួកស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ 

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ សូមជម្រាបជូនផងដែរថាបេក្ខជនសរុបមកពីខេត្តឧត្តរមានជ័យ មានចំនួនសរុប១៧៧២នាក់ ស្រី១០១៤នាក់ ដោយត្រូវប្រឡងនៅទីរួមស្រុកពួក ខេត្តសៀមរាបមាន០៣ មណ្ឌលគឺ មណ្ឌលបឋមសិក្សាទៀបាញ់គំរូរ មាន១៣បន្ទប់ បេក្ខជនមានចំនួន៣០៨នាក់ ស្រីចំនួន១៨៥ មណ្ឌល វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេពួក (ខាងលិច) មាន២៧បន្ទប់ បេក្ខជនមានចំនួន៦៦៤នាក់ ស្រីចំនួន៣៥០នាក់ មណ្ឌលវិទ្យាល័យ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេពួក (ខាងកើត) មាន៣២បន្ទប់ បេក្ខជនមានចំនួន ៨០០នាក់ ស្រី៤៧៩នាក់។

ចំពោះបេក្ខជនដែលមានជីវភាពខ្វះខាតរដ្ឋបាលខេត្តឧត្ដរមានជ័យ និងផ្ដល់កន្លែងស្នាក់នៅការដឹកជញ្ជូននិងផ្ដល់អាហារបីពេលជូនផងដែរ ។




Theme images by Radius Images. Powered by Blogger.