សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកថៃតាមច្រកអន្តរជាតិពំ ក្នុងការដឹកជញ្ជូនសម្ភារៈឆ្លងកាត់ព្រំដែន និងបញ្ហាផ្សេងៗទៀត
(ខេត្តប៉ៃលិន)៖ ក្រោមការដឹកនាំ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានដើរតួនាទីយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌ និងសង្គម ដោយបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្ត។
សកម្មភាពទាំងនេះឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំ និងសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត(ស.ស.យ.ក.) ខេត្ត ក្នុងការជួយសង្គ្រោះ និងអភិវឌ្ឍសហគមន៍។ជាក់ស្តែងនៅព្រឹកថ្ងៃទី០១-០២ ខែកក្កដា ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងដែន ក្នុងនោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត បានរៀបចំសកម្មភាពជួយជញ្ជូនសម្ភារៈផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ។
បើតាមប្រភពព័ត៌មាន ពីយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានលើកឡើងថា៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមការដឹកនាំ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន តែងតែធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំ ពិសេសក្នុងអំឡុងពេលនេះ គឺយើងបានចូលរួមសកម្មភាព ជួយសម្រួលបន្ទុក ដល់ពលករខ្មែរ ដែលវិលត្រលប់មកស្រុកកំណើត ពាក់ព័ន្ធការជួយដឹកជញ្ជូនសម្ភារៈប្រជាពលរដ្ឋឆ្លងកាត់ព្រំដែន ,ការផ្សព្វផ្សាយ និងអប់រំជាសាធារណៈ អំពីសារៈសំខាន់ នៃសុវត្ថិភាពដល់បងប្អូនប្រ
ជាពលរដ្ឋមកពីថៃ, ការផ្សព្វផ្សាយព័ត៌មាន និងការណែនាំនានា ស្តីពីហានិភ័យ ដែលអាចកើតមាន ចំពោះបងប្អូនប្រជាពលរដ្ឋនិងវិធីការពារខ្លួន ក៏ដូចជាសិទ្ធិរបស់ពួកគាត់ ។ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន បានសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំរថយន្តដឹកជញ្ជូនពលករ ពីច្រកព្រំដែន ត្រឡប់ទៅលំនៅឋានរៀងៗខ្លួន ដោយមិនគិតថ្លៃ ហើយនេះ បានជួយកាត់បន្ថយបន្ទុកចំណាយ និងការលំបាក របស់ពលករផងដែរ។
សរុបមក សកម្មភាពមនុស្សធម៌ និងសង្គម របស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តប៉ៃលិន ក្រោមការដឹកនាំ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ ៕ដោយលោក ÷ស សារឿន អង្គភាព ប្រម៉ាញ់ជាដែន tv
Post a Comment