អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! សប្បុរសជនពីររូបរស់នៅ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយជាម៉ាស់១៤១ កេះ និងបារីចំនួន ៤ ប៊ិច ផ្ដល់ជូនកងទ័ពជួរមុខ ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី - PMC-News

សប្បុរសជនពីររូបរស់នៅ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយជាម៉ាស់១៤១ កេះ និងបារីចំនួន ៤ ប៊ិច ផ្ដល់ជូនកងទ័ពជួរមុខ ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី

ខេត្តបន្ទាយមានជ័យ÷ ថ្ងៃទី២៩.ខែកក្កដាឆ្នាំ.២០២៥)សប្បុរសជនចំនួនពីររូប ដែលរស់នៅក្នុង ភូមិបទត្រង់ .ឃុំបទត្រង់. ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ  គឺលោក ស្រី (រើន   លីនណា) និង លោកស្រី( ផេង មរតក) នាព្រឹកថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២៥ នេះ បាននាំយកនូវអំណោយជាម៉ាស់ចំនួន ១៤១ កេះ និង បារីចំនួន ៤ ប៊ិច ទៅផ្ដល់ជូនបងប្អូនវីរៈកងទ័ពជួរមុខ ក្នុង វីរៈសេនាតូចអន្តរាគមន៍លេខ ២៥២ ចំណុះ កងពលតូច អន្តរាគមន៍លេខ ៥  ទិសប្រាសាទតា មាន់ និងប្រាសាទតាក្របី តាមរយៈអង្គភាពសារព័ត៌មាន (ប្រម៉ាញ់ជាយដែន) ដើម្បីជាការលើកទឹកចិត្ត   ដល់បងៗ  វីរៈកងទ័ព   ដែលកំពុងតែឈរជើង  ក្នុងបុព្វហេតុ  ការពារ  បូរណភាពទឹកដី។


យោងតាមការលើកឡើង  ពីសំណាក់អ្នកស្រី (រើន.លីនណា )និង អ្នកស្រី (ផេង មរតក) បានអោយដឹងថា  បន្ទាប់ពីទទួលបាននូវព័ត៌មានយ៉ាងជាក់លាក់   ពីរកងកម្លាំងជួរមុខដែលបានរៀបរាប់ឲ្យដឹង   អំពីការទន្ទ្រានឈ្លានពានបូរណភាព ទឹកដី  កម្ពុជាពីសំណាក់ចោរ សៀម   ស្ដីពីការប្រើផ្សែងពុលមកលើកងកម្លាំងយោធាយើង     នៅក្នុងជួរមុខ ក្នុងនាមអ្នកស្រី  ជាពលរដ្ឋដែលមានឈាមជ័រជាខ្មែរ    មានក្តីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុខសុវត្ថិភាព  ចំពោះការប្រើផ្សែងពុលពីសំណាក់ពពួកចោរសៀម។

ដូច្នេះលោកស្រីទាំងពីររូប  ក៏បានសម្រេចចិត្តចំណាយថវិកាផ្ទាល់ខ្លួន ប្រមូលទិញម៉ាស  និងបារី មួយចំនួនដើម្បី យកទៅប្រគល់ជូនបងៗវីរៈកងទ័ពជួរមុខ ដែលកំពុងតែទទួលជួបនូវបញ្ហាផ្សែងពុល ពីសំណាក់ពួកចោរសៀម   ដែលបានបាញ់បង្ហោះចូលមកក្នុងតំបន់ខ្សែត្រៀមជួរមុខរបស់កងទ័ពកម្ពុជាយើង   ដើម្បីជាជំនួយទប់ស្កាត់កុំឲ្យសារធាតុពុល   ចូលមកវាយលុកដល់វីរៈកងទ័ពយើងបាន។

លោកស្រី{រើនលីនណា} និងលោកស្រី{ផេងមរតក} ក៏បានជូនពរដល់បងៗវីរៈកងទ័ពជួរមុខ ។ ដែលកំពុងតែឈរជើងការពារបូរណភាពទឹកដី  សូមឲ្យបានជួបប្រទះនូវពុទ្ធពរទាំង ៥ ប្រការគឺអាយុវណ្ណៈ សុខៈពលៈកុំបីឃ្លាងឃ្លាតឡើយ។

លោក (មុត ចន្ត្រា) នាយកគ្រប់គ្រង អង្គភាពព័ត៌មាន(ប្រម៉ាញ់ជាយដែន) និង លោក (ខនថាវី) នាយកនិពន្ធរង ដែលជំនួសមុខអោយបងៗ កងទ័ពជួរមុខ   ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ   លោកស្រី {រើន លីនណា }និង លោកស្រី {ផេង មរតក }ដែលខំចំណាយពេលវេលា  និងថវិកាផ្ទាល់ខ្លួន  ដើម្បីទិញជាសម្ភារៈ  សម្រាប់ជួយដល់  កងទ័ពជួរមុខនាឱកាសនោះ  លោកក៏ សូមជូនពរ អោយ លោកស្រីទាំងពីរ  ជួបប្រទះតែសេចក្តីសុខ និង សេចក្តីចម្រើនគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយ៕






Theme images by Radius Images. Powered by Blogger.