អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! នៅថ្ងៃសៅនេះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានជួយសម្របសម្រួលពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃចំនួន១៣៤នាក់ និងប្រើប្រាស់រថយន្ត១០គ្រឿងដឹកជញ្ជូនពួកគាត់ទៅតាមបណ្តាខេត្ត - PMC-News

នៅថ្ងៃសៅនេះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានជួយសម្របសម្រួលពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃចំនួន១៣៤នាក់ និងប្រើប្រាស់រថយន្ត១០គ្រឿងដឹកជញ្ជូនពួកគាត់ទៅតាមបណ្តាខេត្ត

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមសម្រាប់សម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់មកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគីថៃប្រកាសបិទច្រកព្រំដែន។


ប្រតិបត្តិការសម្រាប់ថ្ងៃសៅរ៍នេះ គិតចាប់ពីម៉ោង៨.០០នាទីព្រឹក  ដល់ម៉ោង១៦.០០នាទីល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន១៣៤នាក់ ស្រី៧០នាក់។ កម្លាំងនគរបាលយើង បានប្រើប្រាស់រថយន្តចំនួន១០គ្រឿង ដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះទៅកាន់ខេត្ត/រាជធានីចំនួន៤ រួមមាន: រាជធានីភ្នំពេញ, ខេត្តកំពង់ធំ, ខេត្តសៀមរាប,ខេត្តបាត់ដំបង៕
ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជ័យដែនពីវី




Theme images by Radius Images. Powered by Blogger.