អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពលករម្នាក់ ត្រូវរថយន្តថៃបុកពីក្រោយពេញទំហឹង រងរបួសធ្ងន់ ខណៈដើរលើចិញ្ចើមផ្លូវរកទិញអាហារទទួលទាន,ខណ:ពេលនោះដែលក៏មានក្រុមការងារយុវជន ស ស យ ក.និងលោកគ្រួពេទ្យជំនាញ,មន្ត្រីជំនាញតាមមន្ទីរ , សមត្តកិច្ចចម្រុះប្រចាំការនៅច្រកទ្វារ រង់ចាំទទួល ដោយជួយយកចិត្តទុក្ខដាក់ - PMC-News

ពលករម្នាក់ ត្រូវរថយន្តថៃបុកពីក្រោយពេញទំហឹង រងរបួសធ្ងន់ ខណៈដើរលើចិញ្ចើមផ្លូវរកទិញអាហារទទួលទាន,ខណ:ពេលនោះដែលក៏មានក្រុមការងារយុវជន ស ស យ ក.និងលោកគ្រួពេទ្យជំនាញ,មន្ត្រីជំនាញតាមមន្ទីរ , សមត្តកិច្ចចម្រុះប្រចាំការនៅច្រកទ្វារ រង់ចាំទទួល ដោយជួយយកចិត្តទុក្ខដាក់

ខេត្តប៉ៃលិន ៖ បុរសជាពលករម្នាក់រងរបួសធ្ងន់ ខណៈដើររកទិញអាហារទទួលទាននៅលើចិញ្ចើមផ្លូវក្នុងទឹកដីប្រទេសថៃ ដោយត្រូវរថយន្តថៃបើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទាតចេញពីកន្លែងកើតហេតុ ហើយត្រូវគេទារឱ្យសងលុយថែមទៀត។ តែក្រោយពេលបញ្ជូនឆ្លងដែនតាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយមានក្រុមការងារយុវជន ស ស យ ក និងលោកគ្រូពេទ្យជំនាញ មន្ត្រីជំនាញតាមមន្ទីរ កងកម្លាំងចម្រុះប្រចាំការច្រកទ្វារ រង់ចាំទទួល ជួយយកចិត្តទុក្ខដាក់, បន្ទាប់ មក ត្រូវបានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជួយថវិកាមួយចំនួន ។


ប្រភពព័ត៌មានពីមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងថា ៖  ពលកររងគ្រោះមានឈ្មោះ ង៉ែត សុភស្ស ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅក្នុងភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តែដោយសារសភាពរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ហេតុការណ៍ជនរងគ្រោះ ត្រូវរថយន្តថៃបើកបរ បុកពីក្រោយពេញទំហឹងនៅក្បែរចិញ្ចើមផ្លូវ បណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្ររងរបួសធ្ងន់នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងទឹកដីប្រទេសថៃ។

ប្រភពបន្តទៀតថា ក្រោយពេលមានបញ្ហាបិទច្រកទ្វារព្រំដែន រវាងប្រទេសថៃជាមួយនឹងប្រទេ សកម្ពុជា ដោយសារតែជម្លោះរឿងប្រាសាទបុរាណខ្មែរ ទើបពលករខ្មែរក្មេងចាស់ប្រុសស្រីជាច្រើននាក់ បានសម្រេចចិត្តនាំគ្នាធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកទ្វារផ្សេងៗ។ ពេលនោះជនរងគ្រោះ និងក្រុមគ្រួសារក៏នាំគ្នាជិះរថយន្តឈ្នួលថៃ ដើម្បីធ្វើដំណើរមកកាន់ទឹកដីប្រទេសកម្ពុជា ជាមួយនឹងអ្នកផ្សេងទៀត ខណៈពេលកំពុងតែធ្វើដំណើរតាមដងផ្លូវ ក៏ត្រូវម្ចាស់រថយន្តឈប់សម្រាកឱ្យចុះទៅទិញអាហារទទួលទាន។ តែពេលជនរងគ្រោះកំពុងដើរក្បែរចិញ្ចើមផ្លូវសុខៗ ក៏ត្រូវរថយន្តថៃបើកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទាតរងរបួសធ្ងន់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់រថយន្តដែលបុកជនរងគ្រោះ ក៏ចុះមកទារឱ្យបង់លុយអស់មួយចំនួនថែមទៀត។ លុះក្រោយពេលក្រុមគ្រួសារធ្វើការដោះស្រាយសម្របសម្រួលជាមួយនឹងម្ចាស់រថយន្តដែលបុកជនរងគ្រោះរួច ក៏ប្រញាប់បញ្ជូនមកកាន់ព្រំដែនខេត្តប៉ៃលិន ត្រូវបានលោកជំទាវចាត់ឱ្យក្រុមការងារជួយទាន់ពេលវេលា។

ប្រភពដដែលបញ្ជាក់ទៀតថា ក្រៅពីការជួយសង្គ្រោះបន្ទាន់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារជនរងគ្រោះ និងពលករដែលមានជីវភាពខ្វះខាត និងចេញថ្លៃសេវារថយន្តជូនទៅដល់ស្រុកកំណើត ដោយឥតគិតថ្លៃសម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ អាចជួយកាត់បន្ថយការចំណាយមួយកម្រិតធំផងដែរ។ដោយលោល÷ស សារឿន អង្គភាពប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.