ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ និងឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះ កិច្ចដើម្បីត្រួតពិនិត្យកម្លាំងយុទ្ធោបករណ៍ និងមធ្យោបាយសម្ភារៈ !
កំពង់ធំ: រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំងយុទ្ធោបករណ៍និងមធ្យោបាយសម្ភារៈ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កំពង់ធំ បានរាយការណ៍ អំពីស្ថានភាព លក្ខណៈភូមិសាស្ត្រខេត្ត កិច្ចការងារ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រតិបត្តិការ ព្រមទាំងរចនាសម្ព័ន្ធ ស្ថានភាពកងកម្លាំងនគរបាលខេត្តកំពង់ធំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមប្រធានគណៈអធិបតី ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីភាពនាឱកាសនេះ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការបានរំលេចអំពី ស្នាដៃ គុណបំណាច់របស់បងប្អូនកងកម្លាំង បេសកកម្មជាតិមាតុភូមិ ក្នុងឱកាសប្រទេសជាតិ ប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសបុណ្យជាតិ និងអន្តរជាតិ នាពេលកន្លងមក ធានាបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់
ល្អប្រសើរបំផុត ស្របគោលនយោបាយ"ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព"។
ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងនគរបាល ដែលលះបង់កម្លាំងកាយចិត្តផ្ទាល់ខ្លួន អនុវត្តតួនាទី/ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ។
ឯកឧត្តមថ្លែងកោតសរសើរ ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលប្រមូលផ្ដុំកងកម្លាំង ប្រកបដោយភាពម៉ឺងម៉ាត់ អង់អាចក្លាហាន និងបានត្រៀមលក្ខណៈរួចជាស្រេច ចំពោះសម្ភារៈ មធ្យោបាយ រង់ចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល
ការពាបូរណភាព រអធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ កងកម្លាំងទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អំពីគោលនយោបាយ គោលការណ៍ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនោះឯកឧត្ដម បានប្រគល់អំណោយដ៏ថ្លៃថ្លាដែលជាការឧបត្ថម្ភ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា មាន÷ អង្ករ៣តោន មី ៦០កេស ទឹកស៊ីអ៉ីវចំនួន៥០កេសផងដែរ៕ដោយលោ សំនៀងអង្គភាព ប្រម៉ាញ់ជាយដែន tv
Post a Comment