អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីនៅក្នុងពិធីមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) - PMC-News

ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីនៅក្នុងពិធីមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥)

បន្ទាយមានជ័យ៖ ថ្ងៃសៅរ៍  ទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីនៅក្នុងពិធីមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ដែលបានប្រារព្ធរៀបចំឡើងនៅមន្ទីរគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ។


បន្ទាប់ពីអង្គពិធីបានស្តាប់នូវសុន្ទរកថាដ៍មានអត្ថន័យខ្លឹមសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសរំឭកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា រួចមក ឯកឧត្តម កែ គឹមយ៉ានបានមានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែបានរក្សាខ្ជាប់ ឥតប្រែប្រួលនូវអត្តសញ្ញាណ គោលបំណង និងឧត្តមគតិរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន ដើម្បីកសាង ការពារ និងអភិវឌ្ឍប្រទេសកម្ពុជា ជាប្រទេសមួយមានឯករាជ្យភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តី  រួមនឹងឥស្សជនជាថ្នាក់ដឹកនាំគណបក្ស និងសមាជិក សមាជិកាទាំងអស់បានខិតខំតស៊ូជំនះបានដោយជោគជ័យ នូវរាល់ឧបសគ្គនិងការលំបាករាប់ម៉ឺនជំពូកសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តច្រើន ដើម្បីសម្រេចឱ្យបាននូវការកសាងនិងអភិវឌ្ឍវិស័យអាទិភាពទាំង៥ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ក្នុងចក្ខុវិស័យក្លាយកម្ពុជាពីប្រទេសដែលមានចំណូល មធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍បន្ថែមទៀតថា ចំពោះបញ្ហាព្រំដែនកម្ពុជា ថៃ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យកនូវគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិដោះស្រាយបញ្ហាព្រំដែន និងព្យាយាមកសាង អភិវឌ្ឍតំបន់ព្រំដែនជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។

ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវឱ្យបន្តថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយ និងត្រូវការពារជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។






Theme images by Radius Images. Powered by Blogger.