អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក ជិន ស៊ីថា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានជំរុញដល់កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាប និង ទប់ស្កាត់បទល្មើសនេសាទក្នុងបឹងទន្លេសាប ! - PMC-News

លោក ជិន ស៊ីថា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានជំរុញដល់កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាប និង ទប់ស្កាត់បទល្មើសនេសាទក្នុងបឹងទន្លេសាប !

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីខណ្ឌ បានចុះពិនិត្យទីតាំងសម្រាប់លែងកូនត្រី ក្នុងសហគមន៍នេសាទរស្មី ភូមិពីគិរីបឹងក្រញ៉ាក ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។


តាមរបាយការណ៍របស់លោកវីរៈសេនីយ៍ទោ ទិត  ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤) បានឱ្យដឹងថាកម្លាំងតំបន់ប្រតិបត្តិការសឹករោងខេត្តកំពង់ធំ បានសហការជាមួយអង្គការដៃគូ ឈរជើងនៅឃុំផាត់កណ្ដាយ បានបោះស្លាកសញ្ញាហាមឃាត់ និងលួចចូលក្នុងទីកន្លែងអភិរក្សចំនួនបីស្លាក និង៣ទីតាំង។

លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ខ្វែងតាសូរ និងខ្វែងក្របី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជា លទ្ឋផលអនុវត្តបាន(០១ករណី) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១២របាំងប្រវែង ៥៣៥ម៉ែត្រ ឡុកស្បៃមុងចំនួន១៩គ្រឿង លូស្បៃមុងចំនួន ១៤មាត់ បង្គោលឈើចំនួន៦៤០ដើម ចាក់លែងត្រីចម្រុះចំនួន១៧គីឡូក្រាមចូលទន្លេវិញ។

សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយកម្លាំងជម្រុះដឹកនាំដោយលោកវីរៈសេនីយ៍ទោ ទិត  ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤)បានរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថB.06 និងសមត្ថកិច្ចរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅចំណុចចាប់ពីក្បាលកោះតាបរដល់ចំណុចទ្វាបឹង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រទ្បាញឹក០៤របាំងប្រវែង៦០០ម៉ែត្រ ឡុកចំនួន៨គ្រឿង បង្គោលចំនួន៣០០ដើម លបលូចំនួន៨មាត់ចាក់ប្រលែងកូនត្រីចម្រុះទំងន់១៧គីឡូក្រាម ចូលទន្លេវិញ៕ដោយលោក សំនៀង អង្គភាពប្រម៉ាញ់ជាយដែនធីវី





Theme images by Radius Images. Powered by Blogger.