ពលករខ្មែរដែលមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិព្រំប៉ៃលិនមកដល់ខ្មែរស្រាប់ឈឺពោះ ពេទ្យពិនិត្យ រលាកខ្នែងពោះវៀននិងស្ត្រីម្នាក់គ្រប់ខែឈឺពោះតាមផ្លូវក្រុមការងារជួយសង្គ្រោះ បានយកចិត្តទុកដាក់
ខេត្តប៉ៃលិន ៖ បន្ទាប់ពីរដ្ឋាភិបាលប្រទេសថៃមានបញ្ហាចម្រូងចម្រាស់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រហូតឈានដល់បិទច្រកទ្វារព្រំដែនគ្រប់ទីកន្លែងជាឯកតោភាគីរួចមក ធ្វើឱ្យពលករជាច្រើននាក់បង្ខំចិត្តវិលត្រឡប់មកស្រុកកំណើតវិញទាំងមានភាពតក់ក្រហល់ខណៈពេលដែលពួកគេកំពុងតែនាំគ្នាធ្វើដំណើរឆ្លងដែនចេញមកពីប្រទេសថៃជាបន្តបន្ទាប់ ស្រាប់តែមានបុរសម្នាក់ឈឺចុកឆ្អល់ពោះខ្លាំង ទ្រាំស្ទើរមិនបានដោយសាររលាកខ្នែងពោះវៀន។ រីឯស្ត្រីវ័យក្មេងម្នាក់ទៀតក៏ឈឺចុកពោះខ្លាំង ដោយសារតែដល់ថ្ងៃគ្រប់ខែ ត្រូវសម្រាលកូនលើកទី២។

គ្រាន់តែទទួលបានដំណឹងនេះភ្លាម លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមគ្រូពេទ្យប្រញាប់យករថយន្តសង្គ្រោះនៃមណ្ឌលសុខភាពផ្សារព្រំ ដឹកយកទៅសង្គ្រោះ ធ្វើការវះកាត់ និងជួយសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី 25 ខែមិថុនា ឆ្នាំ2025 ស្ថិតព្រំដែនកម្ពុជាថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ស្ត្រីពលករមានផ្ទៃពោះគ្រប់ខែឈឺសម្រាលកូនទី២ មានឈ្មោះ និត ស្រីនាង អាយុ19ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិអង្គ្រង ឃុំជ្រី ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានអាការ:ឈឺពោះសំរាលកូន (ផ្ទៃពោះកូនទី2 ធ្លាប់វះកាត់ពេលសម្រាលកូនទី១ម្តងរួចហើយ)។ ចំណែកឯអ្នកជម្ងឺម្នាក់ទៀតឈ្មោះ សេន មករា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិសារិកាកែវ ឃុំជើងរស់ ស្រុកមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដោយបានទទួលការវះកាត់រលាកខ្នែងពោះវៀនរួចរាល់។ដោយលោក÷ស សារឿន អង្គភាពប្រម៉ាញ់ជាយដែនធីវី
Post a Comment