អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មេបញ្ជាការរង កងពលតូច​ថ្មើរជើងលេខ៥១ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈជូនសពយោធិន​ - PMC-News

មេបញ្ជាការរង កងពលតូច​ថ្មើរជើងលេខ៥១ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈជូនសពយោធិន​

 បន្ទាយមានជ័យ៖ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វរសេនីយ៍ឯក យ៉ែម ឡុង មេបញ្ជាការ​រង កងពលតូច​ថ្មើរជើងលេខ៥១ បានដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ និងប្រទានភ្លើងបូជាសព លោក នាយចំណង់ យ៉ន ប៊ុនយ៉េន មេបញ្ជាការ កងអនុសេនាតូចបញ្ជូនសារ វរសេនាតូចថ្មើរជើងលេខ៥១១ កងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៥:៤៥នាទី  ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងជន្មាយុ ៤៧ឆ្នាំ។សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី សាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយជ័យ។


លោកមេបញ្ជាការរង បានលើកឡើងថា ទោះបីជា លោកនាយចំណង យ៉ន ប៊ុនយ៉េន បានលាចាកពីលោកយើងទៅហើយក្តី ក៏វីរៈភាព និងស្នាដៃធំៗជាច្រើនដែលរូបលោក បានបំពេញ និងចូលរួមសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន បានដិតដាមជាប់ក្នុងដួងចិត្ត នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់មិនអាចបំភ្លេចបានឡើយ។ 





ក្នុងឱកាសនោះដែរ បានប្រគល់ថវិកា ចំនួន ១៦,០០០,០០០រៀល ក្នុងនោះថវិកា មូលនិធិវិភាគទាន យោធិនអគ្គបញ្ជាការចំនួន១០,០០០,០០០រៀល  ជូនគ្រួសារសព និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ នាយទាហាន​ នាយទាហានរង​ និង ពលទាហាន ដែលបានចូលរួមជាសម្ភារ ថវិកាក្នុងពិធីបុណ្យសព ប្រកបដោយភាពអាឡោះអាល័យជាទីបំផុតក្នុងនាមជាមិត្តរួមអាវុធ​៕ ផ្សាយដោយ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv news

Theme images by Radius Images. Powered by Blogger.