Home
>
ជ្រុងមួយសង្គម
>
ឃាត់ខ្លួនបុរសជាប្អូនថ្លៃ ករណីឃាតកម្មកាប់សម្លាប់បងថ្លៃស្រីស្លាប់ក្នុងផ្ទះបណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅខណ្ឌដង្កោ
ឃាត់ខ្លួនបុរសជាប្អូនថ្លៃ ករណីឃាតកម្មកាប់សម្លាប់បងថ្លៃស្រីស្លាប់ក្នុងផ្ទះបណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅខណ្ឌដង្កោ
ភ្នំពេញ ៖ អនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលបានកាប់សម្លាប់បងថ្លៃស្រី បណ្តាលឲ្យស្លាប់ ។
ករណីឃាតកម្មខាងលើនេះ បានកើតឡើងវេលាម៉ោង២០និង៣០នាទីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានអោយដឹងបន្តថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួនឈ្មោះ ចិន ចាន់ចំណាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) ។
កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ២១និង៥៥នាទី ថ្ងៃខែឆ្នាំដដែល ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ(ស.ព) បានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះបានឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនជាន់ទី១។ ភ្លាមនោះ ស្រាប់តែជនសង្ស័យ ដែលត្រូវជាប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ ដែលកំពុងតែនៅក្នុងផ្ទះ បានកាន់កាំបិតប៉័ងតោ ចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបិទទ្វារ និងបានធ្វើសកម្មភាពកា.ប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លា.ប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយមកជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា តាមការបំភ្លឺពីម្ដាយបង្កើតរបស់ជនសង្ស័យថា ជនសង្ស័យបានធ្លាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀន ចំនួន០៣ដង រួចមកហើយ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនយកមកសាកសួរតាមនីតិវិធី ៕
ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv news
Related Posts
- Next ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមេសា និងផ្សព្វផ្សាយផែនការអនុវត្តបន្ត
- Previous កម្លាំងអាវុធហត្ថ ខេត្តកំពង់ស្ពឺ ឡោមព័ទ្ធភូមិគ្រឹះ មួយកន្លែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន ៦នាក់ ដកហូតគ្រឿងញៀនមួយចំនួនក្នុងបទល្មើសជាក់ស្ដែង..
Post a Comment