អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ ឡោមព័ទ្ធភូមិគ្រឹះ មួយកន្លែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន​ ៦នាក់ ដកហូតគ្រឿងញៀន​មួយចំនួនក្នុងបទល្មើសជាក់ស្ដែង.. - PMC-News

កម្លាំងអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ ឡោមព័ទ្ធភូមិគ្រឹះ មួយកន្លែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន​ ៦នាក់ ដកហូតគ្រឿងញៀន​មួយចំនួនក្នុងបទល្មើសជាក់ស្ដែង..

កំពង់ស្ពឺ៖​ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងអាវុធហត្ថ​ ខេត្តព្រះសីហនុ​  បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង  ដែលស្ថិតនៅចំណុច  ភូមិផ្សារស្លាបលែង  ឃុំស្វាយរំពា  ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ  ដោយបានឃាត់ខ្លួនមនុស្ស​ ៤នាក់​ ជាមេក្លោង​  និងដកហូតគ្រឿងញៀន​១៦១កញ្ចប់  រថយន្តសេរីទំនើប​ ២គ្រឿង។ នេះបើយោងតាមការឱ្យដឹងពី​  លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន  មេបញ្ជាការកងរាជអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​  នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។


លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន  រួមសហការនឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ  ខេត្តកំពង់ស្ពឺ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ  នាយការិយាល័យប្រឆាំងគ្រឿងញៀន​ ខេត្តព្រះសីហនុ  បានធ្វើការពន្លាតសមត្ថកិច្ចដែនដី  ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន​ ៤នាក់(ស្រី០២)​  ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។

លោកមេបញ្ជាការ​ បានបញ្ជាក់ថា​ ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួន​ ១-ឈ្មោះ ឌា រ៉ានី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម  មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខខេត្តកំពង់ស្ពឺ

២-ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ររាជធានីភ្នំពេញ

៣-ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពេ ស្រុកបរសេដ្ឋ

៤-ឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយឡោមព័ទ្ធ​ និងឃាត់ខ្លួនមេក្លោងទាំង៤នាក់​ ខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តទាំងពីរ ក៏បន្តដេញប្រមាញ់ចាប់ មុខសញ្ញា​ ២នាក់បន្ថែមទៀត​  ដែលបានរត់ចូល  ទៅក្នុងភូមិសាស្ត្រ ស្រុកឈូកនៃខេត្តកំពត  ក្រោយដឹងខ្លួន ពេលសមត្ថកិច្ចឡោមព័ទ្ធភូមិគ្រឹះខាងលើ។​

កម្លាំងអាវុធហត្ថនៃខេត្តទាំងពី របានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពត ដឹកនាំដោយ  លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍  មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត​  បានតាមប្រម៉ាញ់មុខសញ្ញារហូតដល់ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត​  ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់​ បន្ថែមទៀត ឈ្មោះ សូ វាសនា (ហៅអាឡូត) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ  និង ឈ្មោះ ស៊ុន ដុងដៀង ភេទស្រី អាយ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់បន្ថែមថា ក្រោយប្រតិបត្តិការត្រូវបានបញ្ចប់  កម្លាំងជំនាញអាវុធហត្ថនៃខេត្តទាំង​ ៣​  បានចាប់ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន​ ១៥៩កញ្ចប់ ម្សៅពណ៌សចំនួន​ ២កញ្ចប់​ រថយន្តសេរីទំនើបប្រភេទFordចំនួន២គ្រឿង
ទូរស័ព្ទដៃ ៦គ្រឿង​  និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។​
បច្ចុប្បន្នជនសង្ស័យទាំង​ ៦នាក់​ខាងលើ  រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុរួចហើយ ដើម្បីបន្តនីតិវិធីច្បាប់៕

ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv  news




Theme images by Radius Images. Powered by Blogger.