អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមេសា និងផ្សព្វផ្សាយផែនការអនុវត្តបន្ត - PMC-News

ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមេសា និងផ្សព្វផ្សាយផែនការអនុវត្តបន្ត

ប៉ៃលិន÷ថ្ងៃអង្គារ ៣កេីតខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែ មេសា ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី  កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដោយមានការចូលរួមពី មេបញ្ជាការង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ ផ្នែក មេបញ្ជាការ ផ្នែកសឹករងប៉ៃលិន ផ្នែកសឹករងសាលាក្រៅ វរសេនាតូចលេខ៥៥៨ ជំនាញបុគ្គលិក ជំនាញប្រតិបត្តិការ និង មេបញ្ជាការ កងអនុសេនាធំ។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ថា នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់ចូលរួមការកសាង ពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ ក្នុងអង្គភាព គោរពបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ បទបញ្ជាផ្ទៃក្នុង មិនត្រូវចូលរួម ឬពាក់ព័ន្ធបទល្មេីសការកាប់ទន្រ្ទានព្រៃឈេីជាធនធានធម្មជាតិ កុំរក្សាទុកឬប្រើប្រាស់គ្រឿងញៀន។ ត្រូវប្រមូលផ្តុំ កម្លាំង១០០% នៅទីបញ្ជាការ ពង្រឹង ការងារប្រចាំបញ្ជា ប្រចាំថ្ងៃ សាងសង់ និង ស្ដារ លេណដ្ឋាន ត្រៀមអន្តរាគមន៍ដោះស្រាយយថាហេតុ គោរពអនុវត្តតាមបទបញ្ជា និងពង្រឹងការប្រើប្រាស់ប្រពន្ធ័ឌីជីថល វាយបកសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ខិតខំយកចិត្តទុកដាក់ការងារកសាងពង្រឹងអង្គភាព រឹងមាំលេីគ្រប់វិស័យឱ្យដូចជាភ្លៀងរលឹម៕
ផ្សាយដោយអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv news






Theme images by Radius Images. Powered by Blogger.