មេបញ្ជាការទិសទី២ យោធភូមិភាគទី៥ ដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ
បាត់ដំបង៖ ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី តាល់ សំអឿន នាយសេនាធិការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី២ បានអញ្ជើញដឹកនាំ នាយទាហាន ចំណុះទិសទី២ ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំ លេីគ្រប់វិស័យ របស់ អង្គភាពវរសេនាតូចលេខ៥៣២ កងពលតូចថ្មើរជើងលេខ៥៣។

ឧត្តមសេនីយ៍ត្រី តាល់ សំអឿន បានអញ្ជើញទស្សនា តាមខ្លឹមសារ នីមួយៗ និងបានថ្លែងការកោតសរសើរដល់អង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការ ដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
លោកមេបញ្ជាការ បញ្ជាក់ថាត្រូវត្រៀមកម្លាំងអន្តរាគមន៍ដើម្បីចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋ ពេលមានយថាហេត្តផ្សេងៗកើតមានឡើង បន្តជំរុញតាមបណ្តាអង្គភាពអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប អំពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង ឱ្យមានការភ្ញាក់រលឹកខ្ពស់ បន្តចូលរួមការងារសម្អាតអនាម័យ តាមបណ្តាកងឯកភាព ហូបស្អាត រស់នៅស្អាត ដើម្បីបង្កើនសុខភាពទ័ព។
ក្នុងនោះដែរ លោកមេបញ្ជាការ បានដាក់ផែនការ ឱ្យគ្រប់អង្គភាព ធ្វើការ ដកបទពិសោធន៍ពីគ្នា ទៅវិញទៅមក ពីចំណុចខ្លាំង ខ្សោយ និងបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបប ហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពរបស់ខ្លួន ។
ជាចុងបញ្ចប់ឧត្តមសេនីយ៍អធិបតី ក៏បានឧមត្ថម្ភដល់កម្មវិធីនូវថវិការមួយចំនួន ផងដែរ ៕
ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv news
Post a Comment