អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! នាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានតបណ្តាញទឹកសម្រាប់ចែកចាយ កងទ័ព កងនគបាលព្រំដែន នៅទិសប្រាសាទតាមាន់ - PMC-News

នាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានតបណ្តាញទឹកសម្រាប់ចែកចាយ កងទ័ព កងនគបាលព្រំដែន នៅទិសប្រាសាទតាមាន់

 ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០២៥  ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានអញ្ជើញចុះពិនិត្យការតភ្ជាប់បណ្តាញទឹកសម្រាប់ចែកចាយ ដែលជាការជួយឧប្បត្ថម្ភពីសំណាក់អគ្គនាយកដ្ឋានគយនិងរដ្ឋករ កងទ័ព កងនគបាលព្រំដែន នៅទិសប្រាសាទតាមន្ត  ក្នុងភូមិតាមាន់សែនជ័យ  ឃុំគោកមន ស្រុកបន្ទាយអំបពិល  ខេត្តឧត្តរមានជ័យ ដោយបានតភ្ជាប់ប្រវែង៦០០០មែត្រហើយ ។


កងទ័ព កងនគបាល ព្រមទាំងក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋ  សូមថ្លែងអំណរអរគុណ ដល់ឯកឧត្តម បណ្ឌិត គុណ  ញឹម  រដ្ឋមន្ត្រីប្រតិបត្តិភូអបនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានជួយឧប្បត្ថម្ភទុយោតប្រព័ន្ធទឹកចេញពីអាងស្តុកទឹកនៅទិសប្រាសាទតាមន្ត ដើម្បីចែកចាយកងទ័ព កងនគបាលគ្រួសារកងទ័ព គ្រួសារ នគបាលនិងប្រជាពលរដ្ឋក្នុងភូមិ បានប្រើប្រាស់ជាមធ្យមតាមគ្រួសារ ដែលមានប្រជាពលរដ្ឋមកដឹកយកទៅប្រើប្រាស់តាមគ្រួសារ ចាប់ពីពេលនេះទៅបងប្អូនកងទ័ពនិងកងនគបាល និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានទទួលទឹក ថ្វីបើមិនទាន់មានដល់ផ្ទះតែក៏បានអូសចូលដល់ក្នុងភូមិហើយដែរ   ។

ផ្សាយដោយ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv  news..............



Theme images by Radius Images. Powered by Blogger.