ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាង ឱ្យនាំយកថវិកាបេឡាមរណសង្គ្រោះទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា
ខេត្តព្រះសីហនុ ៖ ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ជាប្រធានគណៈកម្មាការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានចាត់តាំង លោកវរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង ដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋានទៅចូលរួមរំលែទុក្ខដ៏ក្រៀមក្រំនិងនាំយកថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងលិខិតរំលែកមរណៈទុក្ខទៅជូនគ្រួសារសព អតីតយុទ្ធជន ឈ្មោះ ពៅ ប៊ុនថន យោធិនពិការ អាយុ ៧១ ឆ្នាំ មរណភាពនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ទីលំនៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ហេង សុវណ្ណ បានពាំនាំនូវបណ្ដាំរំលែកទុក្ខដ៏ក្រៀមក្រំពីឯកឧត្ដម នូវ សំអុល ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុជូនគ្រួសារសពព្រមទាំងនាំយកគ្រឿងឧបភោគ-បរិភោគជាអំណោយដ៏ថ្លៃថ្លារបស់សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពផងដែរ៕
ផ្សាយដោយអង្គភាពគេហទំព័រប្រម៉ាញ់ជាយ ដែន tv news............
Post a Comment