អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង - PMC-News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង

បន្ទាយមានជ័យ៖ បន្ទាយមានជ័យដោយអនុវត្តន៍តាមណែនាំ  និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមេសា  ឆ្នាំ២០២៥នេះ  កម្លាំងនគរបាលជំនាញ  កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក  និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល  បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ  ឃុំ  សង្កាត់  មានសុវត្ថិភាព,  ផលប៉ះពាលនៃគ្រឿងញៀន  ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ  ច្បាប់ចរាចរណ៍ផ្លូវគោក  ដល់សិស្សសាលា  និង ប្រជាពលរដ្ឋ  តាមមូលដ្ឋាន  ឲ្យកាន់តែទូលំទូលាយ។

ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មី  ប្រពៃណីជាតិខ្មែរបានបញ្ចប់  ថ្លែងក្នុងពិធីគោរពទង់ជាតិព្រឹកថ្ងៃច័ន្ទនេះ  លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត  ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត  តួនាទី  ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណៈ, សេវាសន្តិសុខសង្គម, ពង្រឹងការបង្ការ ទប់ស្កាត់  និងបង្ក្រាប  បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ  បទល្មើសជួញដូរគ្រឿងញៀន  និងក្មេងទំនើង។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺនគរបាលយើងធ្វើឡើងជាប្រចាំក្នុងគោលបំណង  បញ្ជ្រៀបការយល់ដឹង ដល់សិស្ស  និងប្រជាពលរដ្ឋ  ហើយវាក៏ជាការពង្រឹងកិច្ចសហការល្អ រវាង  នគរបាលនិងប្រជាជន  ដើម្បីងាយស្រួលក្នុងការរួមគ្នា បង្ក្រាបបទល្មើសគ្រប់ប្រភេទតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណា  ឲ្យខេត្តបន្ទាយមានជ័យទាំងមូល  មានសន្តិសុខ  សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ៕ ផ្សាយដោយអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv news







Theme images by Radius Images. Powered by Blogger.