មកឧត្តមសេនីយ៍ត្រី គុជនាង មេបញ្ជាការ កងពលប្រគល់ភារកិច្ចមុខតំណែងជូន នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥២
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចមុខតំណែងជូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ចំនួន ៣៧រូប ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ នាយផ្នែក មេបញ្ជាការ វរសេនាតូច និងនាយទាហានចំណុះ ដែលមានការពាក់ព័ន្ធ។
ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានចូលរួមអបអរសាទរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំង ៣៧រូប ដែលបានទទួលមុខងារថ្មី និងបានគូសបញ្ជាក់ថា៖ ការប្រគល់តួនាទីនាពេលនេះ ជាការផ្តល់ភារកិច្ចស្របតាមតួនាទី និងស្នាដៃរបស់យោធិនយើងដែលបានខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
ទន្ទឹមនឹងនោះដែរ ឧត្តមសេនីយ៍ត្រី គុជ នាង បានផ្តាំផ្ញើដល់យោធិនទាំងអស់ដែលបានទទួលមុខងារថ្មី ត្រូវបន្តខិតខំបំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់ ត្រូវបន្តអនុវត្តឲ្យបាននូវបទវិន័យផ្ទៃក្នុង និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ បន្តខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង បញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ជូន៕ ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី
Post a Comment