អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ ចំនួន៣ភូមិនៅស្រុកសាលាក្រៅ - PMC-News

ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ ចំនួន៣ភូមិនៅស្រុកសាលាក្រៅ

 ខេត្តប៉ៃលិន÷នៅថ្ងៃទី៦ខែមិនា ឆ្នាំ២០២៥ ក្រុមការងារនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានរៀបចំពិធីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន០៣ភូមិគឺភូមិស្រែអន្ទាក់ ភូមិកោះកែវនិងភូមិកំពង់ចម្លងក្រោមក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។


ដោយមានការអញ្ជើញចូលរួមដោយលោក ហុង ពៅប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន លោកអភិបាលរងស្រុក លោក លោកស្រីតំណាង មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ការិយាល័ជំនាញថ្នាក់ស្រុក អាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋចូលរួមសរុបមានចំនួនជាង៣០០នាក់។

ឯកឧត្តមហុកសុផល អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា  គោលបំណងនៃរដ្ឋបាលដីធ្លីដែលជាយុទ្ធិសាស្ត្ររបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសរហូតទទួលបានសុខសន្តិភាពពេលលេញ ហើយបានបន្តរដំណើរ មកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចំម្រើនទៅមុខក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអណត្តិទី៧នេះ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ពាក់ព័ន្ធនិងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើអចលនវត្ថុទាំងរដ្ឋ និងឯកជនឲ្យបានច្បាស់លាស់ធ្វើការ ផ្ទេរសិទ្ធិលើទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់ និងដោះស្រាយវិវាទ សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ធានាបាននូវទំនុកចិត្ត និងប្រសិទ្ធភាពនៃទីផ្សារដីធ្លី។ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អតម្លាភាពវិមជ្ឈការ និងវិសហមជ្ឈការ និងសមភាពយេនឌ័រ ដើម្បីបង្កើតបានជាវប្បធម៌នៃ ការចុះបញ្ជីដីធ្លីនិងបង្កើនភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លីដែលមានលក្ខណៈសាមញ្ញតែច្បាស់លាស់ឆាប់រហ័សនិងងាយទទួលយកបានយកមកប្រើប្រាស់ផ្សេងៗ។កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ដូចនេះក្នុងនាមរដ្ឋបាល ខេត្តផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែស្វាត់ស្វែងជួយសម្របសម្រួលជួយបំពេញឯកសារនិងពន្យល់រាល់ចំណុចខ្វះខាត់របស់បងប្អូនប្រជាពលរដ្ឋអោយទាន់ពេលវេលាជានេះទៅទៀតមន្ត្រីប្រចាំការនៅកន្លែងបិទផ្សាយ ត្រូវយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងពិនិត្យឱ្យបានច្បាស់លាស់លើឯកសារពាក់ព័ន្ធនានាដើម្បីឲ្យប្រជាពលរដ្ឋម្ចាស់ដីមានភាពកក់ក្តៅនិងមានទំនុកចិត្ត ដោយឈរលើគោលការណ៍ច្បាប់ ជាធរមាន។

លោកសែមសុខន ប្រធានវាលក្រុម១ នៃក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធនៃមន្ទីរសុរិយោដីខេត្តប៉ៃលិនបានអោយដឹងថា ការចុះផ្សព្វផ្សាយនេះគឺចំនួន០៣ភូមិរួមមាន

១-ស្រែអន្ទាក់២១៩គ្រួសារមានក្បាលដីលំនៅឋាន២៧២ក្បាលដីនិងដីកសិកម្មមានចំនួន១៧៥០ក្បាលដី។

២-ភូមិកោះកែវ មានចំនួន១៦៧គ្រួសាមានក្បាលដីសរុបចំនួន៦០០ក្បាលដីក្នុងនោះដីលំនៅឋានមានចំនួន១៦៧ក្បាលដីនិងដីកសិកម្មមានចំនួន៤៣៣ក្បាលដី។

៣-ភូមិកំពងុចំលងក្រោមមានប្រជាពលរដ្ឋមានចំនួន២៨៨គ្រួសារ មានផ្ទៃដីសរុប១៨៣៨ក្បាលដីក្នុងនោះដីលំនៅឋានមានចំនួន២៨៨ក្បាលដីនិងដីកសិកម្ម១៥៥០ក្បាលដី។សរុបទាំង៣

ភូមិ៤៤៦០ក្បាលដី។ដោយលោក÷ស សារឿន អង្គភាព គេហទំព័រ ប្រមាញ់ជាយដែនធីវី



Theme images by Radius Images. Powered by Blogger.