អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មេក្លោង ជនជាតិចិន ក្នុងករណីឃាតកម្ម សម្លាប់នារីខ្មែរម្នាក់ រួចយកសពកប់នៅក្បែរ ផ្សារអ៉ីអន៣ ត្រូវ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានហើយ - PMC-News

មេក្លោង ជនជាតិចិន ក្នុងករណីឃាតកម្ម សម្លាប់នារីខ្មែរម្នាក់ រួចយកសពកប់នៅក្បែរ ផ្សារអ៉ីអន៣ ត្រូវ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានហើយ

 រាជធានីភ្នំពេញ ៖ ករណីឃាតកម្មនេះ មានមេក្លោងម្នាក់ និងអ្នកពាក់ព័ន្ធពីរនាក់ សរុប៣នាក់ត្រូវចាប់ខ្លួនបានទាំងអស់។


មេក្លោងនេះអំពើឃាតកម្មសម្លាប់នារីម្នាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សុភី អាយុ៤៥ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រីឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតប្រទះឃើញសាកសពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

ភ្លាមៗនោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ឈ្មោះ CHEN CONG អាយុ៣០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EM2676148 ត្រង់ចំណុច អាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សានារីរងគ្រោះ) និងឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ លិខិតឆ្លងដែនលេខ EB2013601 ត្រង់ស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យ។

ក្រោយពីការសាកសួរនាក់ទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពស្លាប់នារីជនរគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជានជាតិចិន លិខិតឆ្លងដែន EL4710161 (ចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា) ជាអ្នករៀបចំគម្រោងសម្លាប់នារីជនរគ្រោះ ដោយមូលហេតុនារីរងគ្រោះបានដឹងរឿងសង្ងាត់របស់ពួកខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

បច្ចុប្បន្នជនង្ស័យទាំងបីនាក់ និងវត្ថុតាង ដែលដកហូតបាន ត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕



Theme images by Radius Images. Powered by Blogger.