អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ខេត្តប៉ៃលិនក្នុងឆ្នាំ ២០២៥.មានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន- វៀតណាម ជិត ៧ម៉ឺននាក់ - PMC-News

ខេត្តប៉ៃលិនក្នុងឆ្នាំ ២០២៥.មានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន- វៀតណាម ជិត ៧ម៉ឺននាក់

ខេត្តប៉ៃលិន៖ ខេត្តប៉ៃលិនជាខេត្តមួយដែលមានសក្តានុពល  ខាងវិស័យទេសចរណ៍  បែបអេកូធម្មជាតិដ៏ល្បីល្បាញ  បន្ទាប់​​ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ   និងល្អប្រណិតដែលទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិ   និងអន្តរជាតិ  ជាក់ស្តែងនៅក្នុង ឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៥នេះ គឺបងប្អូនប្រជាពលរដ្ឋ   ទាំងនៅក្នុងខេត្តប៉ៃលិន និងមកពីបណ្តាខេត្ត​ផ្សេងៗ ជាង ៧ម៉ឺននាក់  បាននាំគ្នាមកលេងកំសាន្ត   ជាលក្ខណៈគ្រួសារ។  ជាលក្ខណៈមិត្តភក្តិ នៅតាមរម្មណីយដ្ឋាននានា  ក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។  ហើយពួកគាត់បានសម្តែងនូវការសប្បាយរីករាយ   ជាមួយនឹងទេសភាពតំបន់ខ្ពង់រាប   មានព្រៃភ្នំជ្រលង​ដងអូរ  ធ្វើឱ្យពួកគាត់ មានអារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់   និងការនឿយហត់នានា   ក្នុងការប្រកបការងារ​ចិញ្ចឹមជីវិតកន្លងមក។

លោក{ លឹម វាសនា }ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានលើកឡើងថា៖  ដោយខេត្តប៉ៃលិន មានសក្តានុពល​ផ្នែកអេកូទេសចរណ៍ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។  និងដោយមានការយកចិត្តទុក​ដាក់ខ្ពស់ពីសំណាក់​លោកជំទាវបណ្ឌិត {បាន ស្រីមុំ }អភិបាល  នៃគណៈអភិបាលខេត្តប៉ៃលិន   ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌភាព​នៅតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍  និងតាមទីសាធារណៈក្នុងខេត្ត ដែលប្រែក្លាយជាទីកន្លែង​ទេសចរណ៍​ដ៏ស្រស់បំព្រង  បរិស្ថានល្អ  និងពង្រឹងផ្នែកសេវាកម្មទេសចរណ៍  ដូចជា៖  សណ្ឋាគារ និងរីសត ផ្ទះសំណាក់  និងភោជនីយដ្ឋាន  ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន  ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមឆ្នាំនេះ  គឺមានភ្ញៀវទេសចរណ៍យ៉ាងច្រើន  បានជ្រើសរើស  មកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន។ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន  បានឱ្យដឹងថា៖  ក្នុងរយៈពេល ០៣ថ្ងៃ  ចាប់ពីថ្ងៃទី២៩-ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៖ -ចំនួនភ្ញៀវជាតិសរុប មានចំនួន ៧២,២៨២នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,២៩% ក្នុងនោះភ្ញៀវជាតិសរុបចំនួន ៧១,៨១១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,៥៩% និងភ្ញៀវអន្តរជាតិសរុបចំនួន ៤៧១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការកើនឡើង ៧៥,៧៤%។ អត្ថបទដោយ÷លោក ស សារឿន អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv.




Theme images by Radius Images. Powered by Blogger.