លោកឆុំឆានប្រកាស ចូលកាន់មុខតំណែងជា អភិបាលរងស្រុកមង្គល បូរីនិងលោកវ៉ាតវីរះ ទៅបំរើការងារនៅ សាលាខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ លោកវ៉ាតវីរះក្រោយ បានបំពេញរាល់កិច្ចការ នានាដែលរាជរដ្ឋាភិបាល ប្រគល់ជូនបានយ៉ាងល្អ ហើយបានធ្វើឲ្យ ស្រុកមង្គលបូរីទទួល បានការរីកចំរើនគួរជាទី មោទនៈនិងបានកោត សរសើរចំពោះថ្នាក់ ដឹកនាំយ៉ាងខ្លាំងនោះត្រូវបានប្រកាស ឲ្យទៅបំរើការងារ នៅសាលាខេត្ត បន្ទាយមានជ័យ វិញនៅព្រឹក ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំស្រុក មង្គលបូរី ដោយមានអ្នកចូល រួមមន្ត្រីថ្នាក់ខេត្ត លោកអ៊ុរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធ និង មេឃុំ និងអ្នកចូលរួម៩០នាក់។លោកវ៉ន វណ្ណា នាយកទីចាត់ការ ធនធានមនុស្សបាន ឡើងអានសេ ចក្តីប្រកាសលេខ១២០០៦ ប្រ ក របស់ក្រសួងមហា ផ្ទៃស្តីពីការផ្ទេរភារកិច្ច និងតែងតាំងលោក ឆុំឆានប្រកាសចូលកាន់មុខ តំណែងជាអភិបាល រងស្រុកមង្គលបូរីនិង លោកវ៉ាតវីរះទៅបំរើការងារ នៅសាលាខេត្ត។

ក្នុងនោះលោក រ័ត្នដាសីុណង់ អភិបាលស្រុកមង្គលបូរី បានមានប្រសាសន៍កោត សរសើរនិងវាយតម្លៃ ខ្ពស់ចំពោះលោកឆុំ ឆាននិងលោកវ៉ាតវីរះ ធ្លាប់បំរើការនៅរដ្ឋ បាលសាលាស្រុក មង្គលបូរីកន្លងមក បានខិតខំដោះស្រាយ នូវរាល់បញ្ហា និងបំពេញរាល់កិច្ចការ នានាដែលរាជរដ្ឋាភិបាល ប្រគល់ជូនបានយ៉ាង ល្អធ្វើឲ្យស្រុកមង្គល បូរីទទួលបានការរីក ចំរើនគួរជាទីមោទនៈហើយ បានសហការគ្នាបាន យ៉ាងល្អជាមួយអាជ្ញា ធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមាន សមត្ថកិច្ចនានាក្នុង ស្រុកមង្គលបូរីក្នុងការ ដោះស្រាយរាល់បញ្ហា ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់ទាំង១០ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុក ដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ។

ក្នុងនោះលោកអ៊ុរាត្រីបាន ចូលរួមសូមអបអរសាទរ ចំពោះលោកឆុំឆាន និងលោកវ៉ាតវីរះដែល ទទួលបានមុខតំណែង ថ្មីលោកសង្ឃឹម ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ ក្រោមឱវាទទាំងអស់ នឹងខិតខំបំពេញការ ងាររួមគ្នា ដើម្បីសម្រេចបាន នូវសមិទ្ធផលថ្មីៗជូនស្រុក មង្គលបូរីបន្ថែមទៀត។

លោកអ៊ុំរាត្រីសុំឲ្យលោក ឆុំឆាននិងលោកវ៉ាតវីរះ បានទទួលការងារថ្មីនោះ ត្រូវយកចិត្តទុកដាក់ឲ្យ បានម៉ឺងម៉ាត់ក្នុង ការបំពេញការងារ តាមតួនាទីភារកិច្ច ឲ្យបានល្អ ព្រមជាមួយនោះត្រូវ ចូលរួមអនុវត្ត ប្រកបដោយស្មារតី ទទួលខុសត្រូវនូវរាល់ ភារកិច្ចដែលថ្នាក់លើ ប្រគល់ជូន ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធ ភាពការងារឲ្យបាន ទាន់ពេលវេលា ត្រូវយកចិត្តទុកដាក់ ក្នុងការងារផ្តល់ សេវាឲ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់ សេវាល្អ ជូនបងប្អូន ប្រជាពលរដ្ឋ ត្រូវខិតខំអនុវត្តឲ្យ បានម៉ឺងម៉ាត់រាល់បទបញ្ជា និងគោលការណ៍ទាំង ឡាយរបស់រាជរដ្ឋាភិបាល ត្រូវគោរពនូវឋានានុ ក្រមការងារឲ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់ ចំណុចចុង ក្រោយដែលជា ចំណុចសំខាន់បំផុត ត្រូវគោរពឲ្យបាននូវ អភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់និង បាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ ឲ្យបានខ្ជាប់ខ្ជួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *