វរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខលោកស្រីវរសេនីយ៍ត្រី សុត សារ៉ង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបណ្ដាលឱ្យបាក់ឆ្អឹងកដៃម្ខាង
បាត់ដំបង÷កាលពីថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២៥ កន្លងមកនេះដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់លោក ឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងចុះទៅសួរសុខទុក្ខលោកស្រីវរសេនីយ៍ត្រី សុត សារ៉ង នាយផ្នែកកិច្ចការប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ក្នុងខណៈដែលលោកស្រី ជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបណ្ដាលឱ្យបាក់ឆ្អឹងកដៃម្ខាង។

លោកអធិការបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលមានលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជាស្នងការនិងថ្នាក់ដឹកនាំ ព្រម ទាំងមន្រ្តីនគរបាលក្នុងអង្គភាព និងបានជូនពរឱ្យលោក ស្រីឆាប់បានជាសះស្បើយពីជម្ងឺនេះ ដើម្បីបានទៅបម្រើការងារជូនប្រជាពលរដ្ឋវិញ។
ក្នុងពេលសាក សួរសុខទុក្ខនេះ លោកបានពាំនាំនូវថវិកាមួយចំនួនដែលបានពីការចូលរួមរបស់បងប្អូនកងកម្លាំងនៅក្នុង អង្គភាពទៅប្រគល់ជូនលោកស្រីដល់លំនៅដ្ឋានផងដែរ៕
ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន tv news
Post a Comment