ករណីអគ្គីភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយខ្នង ខូចខាតទាំងស្រុង នៅក្នុងស្រុកសំពៅលូន

(ខេត្តបាត់ដំបង)៖ ករណីអគ្គីភ័យបានឆាប ឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នងបង្ករអោយ មានការភ្ងាក់ផ្អើល ទាំងយប់រួមទាំង សមត្ថកិច្ចដឹកនាំ ដោយលោក វរសេនីយ៍ឯក ពេជ្រ សាររ៉ែន បានចុះអន្តរាគមន៍ និងជួយពន្លត់

ជូន ដល់ប្រជាពលរដ្ឋបាន ទាន់ពេលវាលា ហេតុនេះកើតឡើង កាលពីយប់រំលោក អាធ្រាតនាថ្ងៃទី ២៩ខែវិច្ចិការឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី នៅចំណុចភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបានត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាផ្ទះ ដែលត្រូវអគ្គីភ័យ ឆាបឆេះទាំងយប់នេះ គឺមានចំនួន១ខ្នងធ្វើអំពី ឈើប្រក់ដែកស័ង្កសី ដែលមានទំហំ៤ម៉ែត្រ គុណនិង២០ម៉ែត្រ បណ្តាលអោយខូចខាត ទាំងស្រុងដែលមាន ម្ចាស់ឈ្មោះ ហ៊ុន ពៅ ភេទស្រីអាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំចំណុចកើត ហេតុខាងលើ។

សមត្ថកិច្ចបាន អោយដឹងទៀត ថាសម្ភារៈខូចខាតក្នុងផ្ទះ រួមមាន ម៉ាស៊ីនបោកខោអាវ ចំនួន០១គ្រឿង ឧបករណ៍ផែន កាត់ការ៉ូ ចំនួន ០១គ្រឿង ម៉ាស៊ីនដេរ ខោអាវចំនួន០១គ្រឿង ធុងហ្គាសចំនួន០២ សម្ភារៈគ្រឿង សម្រាប់សាងសង់ សំណង់មួយចំនួន និងអង្ករចំនួន០២ ការ៉ុងស្មើរនិង ១០០គីឡូក្រាម ព្រមទាំងសម្ភារៈ ប្រើប្រាស់ក្នុង ផ្ទះដូចជា ខោ អាវ ចានឆ្នាំង មួយចំនួនទៀត។

សម្តកិច្ចបាន អោយដឹងបន្ថែម ទៀតថាក្នុងការ ជួយពន្លត់អគ្គីភ័យ ឆាបឆេះផ្ទះខាង លើនេះកម្លាំងសមត្ថកិច្ច បានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ របស់អធិការរដ្ឋាន នគរបាលស្រុកនិង ធ្វើការបាញ់ពន្លត់ទឹកចំនួន០១ រថយន្តទើបរលត់ បានជាស្ថាពរតែ មិនបណ្ដាលឱ្យមាន ការឆេះឆ្លងរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែល នៅជិតខាងឡើយ ។

សមត្ថកិច្ចបានបញ្ចាក់ បន្ថែមទៀតថា ករណីអគ្គីភ័យឆាប ឆេះផ្ទះខាងលើនេះ គឺពុំទាន់ដឹងមូលហេតុ នៅឡើយទេ កម្លាំងនិងធ្វើការ ស្រាវជ្រាវបន្តរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *