នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ខេ ៦ថង់ និង WY ចំនួន ១៩០៦១គ្រាប់ ===

បន្ទាយមានជ័យ: យោងការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្តត្រូវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ពិសេសបទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦:០០ល្ងាច លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដោយមានការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ បានបើកការស្រាវជ្រាវនិងឃាត់បានជនសង្ស័យប្រុសស្រីចំនួន០២នាក់ រួមមាន: ១-ឈ្មោះ ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវ សាធារណ:ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ២-ឈ្មោះ សាន សាណា ភេទស្រី អាយុ៣៩ឆ្នាំ នៅចំណុច ការ៉ាសសាំងPTT ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ដកហូតបានវត្ថុតាង ១-ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម ២-ថ្នាំគ្រាប់អក្សwyចំនួន ១៩០៦១គ្រាប់ ថវិការមួយចំនួន និង សម្ភារ:ពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់និងវត្ថុតាង ត្រូវបាននគរបានឃាត់ខ្លួនយកមកសួរនាំ និង កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *