ដីបម្រុងរបស់រដ្ឋជាដីស្រះជិត៣០,០០០ម៉ែត្រក្រឡា ក្នុងក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ក្នុង១ម៉ែត្រក្រឡា២០០ដុល្លារ យកលុយចែកគ្នា ត្រូវបានបែកធ្លាយ…!!!

ខេត្តបន្ទាយមានជ័យ៖ នេះបើយោងតាមការបង្ហោះរបស់លោក រ៉េត រ៉ន ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុករបស់លោកឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកបានសរសេរថា «ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លារ ហេតុអ្វីមិនទុកដីនេះ កសាងសម្រាប់ជាគុណប្រយោជន៍ក្នុងមូលដ្ឋាន ?! ចាំបាច់លក់ចែកលុយគ្នាធ្វើអ្វី ? និយាយទៅបាត់បង់ផលប្រយោជន៍គេ គេហាមមិនឱ្យនិយាយហើយបើយើងជា មន្រ្តីមូលដ្ឋាន មិនហ៊ាននិយាយពីភាពត្រឹមត្រូវ កុំធ្វើមន្រ្តី បើគេមិនឱ្យយើងធ្វើមន្រ្តី យើងមានតែទៅធ្វើចំការ » ។
តើករណីលោក រ៉េត រ៉ន យកមកទម្លាយ ក្នុងបណ្តាញសង្គមនេះជាការពិតដែរទេ សូមស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំមេត្តាដាក់អធិការកិច្ចស៊ើបអង្កេត ផងទាន ហេតុអ្វីបាននាំគ្នាយកដីស្រះរបស់រដ្ឋទៅលក់ចែកលុយគ្នាបែបនេះ?
យោងតាមឯកសារមួយស្លឹកដែលបានបង្ហោះ គឺស្ថិតនៅភូមសាស្ត្រ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដែលមាន សមាសភាពចូលរួមវាស់វែង ដូចខាងក្រោម៖
១- លោក អ.ទោ លឹម សុភ័ក្ត មេបញ្ជាការរង អហ.ប៉.ប៉
២- លោក សោម មឿន ប្រធានការិ.សំណង់ សាលាខេត្ត
៣- លោក ឡេង ម៉ារី ប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ
៤- លោក ជួន សារ៉ាន់ឌី អនុប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ
៥- លោក ហាក់ កុសល ប្រធានការិ. ក្រុងប៉ោយប៉ែត
៦- លោក យ៉ុត ស៊ីយុន មន្ត្រីសាលាក្រុងប៉ោយប៉ែត
៧- លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល
៨- លោក រដ្ឋ អៀរ៉ង់ មន្ត្រីការិ.ច្បាប់ សាលាខេត្ត
៩- លោក ងិន វ៉ាន់នេត មន្ត្រីការិយាល័យសុយោដី និងភូមិសាស្ត្រ
១០- លោក ម៉ៅ ធី មេភូមិគីឡូលេខ៤
គួបញ្ជាក់ផងដែរកណីរឿងនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ ខេមប៊ុនថន លោកបានចូល ខមិន ក្នុងហ្វេសប៊ុកលោក រ៉េត រ៉ន ដូចខាងក្រោម៖ “ សូមផ្តល់របាយការណ៍នៃដំណើររឿង រួមជាមួយការពាក់ពន្ធ័អោយខ្ញុំបានដឹងផងចំពោះករណីនេះ” ។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើង ព្យាយាមទំនាក់ទំនងទៅលោក រ៉េត រ៉ន ដើម្បីសុំសេចក្តីអត្ថធិប្បាយបន្ថែម។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណសន្តិភាព៕………

You might like

Leave a Reply

Your email address will not be published. Required fields are marked *