រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់វិធានការយ៉ាងណាចំពោះប្រធានមន្ត្រីបរិស្ថាន ខេត្តព្រះវិហារ យល់យ៉ាងណាវិញ ដែលបណ្តែតបណ្តោយ ឱ្យក្រុមឈ្មួញ ឈូសឆាយដីព្រៃរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យ.វគ្គ៣…

ខេត្តព្រះវិហារ:  អង្គភាពអ្នកសារព័ត៌មានយើងបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគូលែនខាង ជើងស្រុកគូលែន និងប្រជាពលរដ្ឋ រស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអោយដឹងថា មានមេក្លោងចំនួន៣នាក់ ដែលទី១.ឈ្មោះ សុខ ប៊ុន នីន. ទី២.ឈ្មោះ គីម ចិន (ហៅតាចិន) និងតា ណន” បានកំពុងគៀងគរប្រជាពលរដ្ឋ ប្រមាណ១៦០គ្រួសារជាង ដើម្បីបង្កើតភូមិមួយនៅក្នុងព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថានក្នុងភូមិសាស្ត្រ ស្រុកគូលែន ហើយភូមិនោះដាក់ ឈ្មោះថា ភូមិថ្មី (ហៅថ្នល់តាយស់) ស្ថិតក្នុងភូមិសាស្ត្រគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រុមមេក្លោងទាំង៣នាក់ខាងលើកំពុងឃុបឃិតគ្នាជាមួយមន្ត្រីមួយចំនួន.បើកភ្លើងខៀវទើប លោក សុខប៊ុននីន និង តាចិន រួមជា មួយតាណន អាចសហការគ្នាបង្កើតភូមិថ្មីនេះឡើង ហើយ យកត្រាក់ទ័រឈូសឆាយកាត់ខ្វាលដីព្រៃគូលែនខាងជើង ដែលជារបស់រដ្ឋ គ្រប់គ្រងដោយមន្ត្រីបរិស្ថាន នៅជុំវិញក្បែរបរិវេណភូមិថ្មីនោះ លក់ទៅអោយឈ្មួញកណ្តាល ដែលរកស៊ីគុកជេដីធ្វើចំការ អស់រាប់រយហិចតា តម្លៃក្នុងមួយហិកតា ៣០០០$ (បីពាន់ដុល្លារ) ចែកគ្នីគ្នាធ្វើមានបានយ៉ាងសុខស្រួល។
ក្នុងករណី ដែលបង្កើតភូមិថ្មីនោះគឺគ្មានច្បាប់ ឬ អនុក្រឹត្យ អនុញ្ញាត ឱ្យបង្កើតនៅឡើយទេ ។នេះបើគិតចាប់តាំងពីក្រុមមេក្លោងទាំងបីនាក់នោះ បានបង្កើតតាំងពីដើមឆ្នាំ២០២២ មកដល់ឆ្នាំ២០២៤នេះ ជាក់ស្តែងកាលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព  បានចុះទៅដល់ទីតាំងខាងលើផ្ទាល់ តាមការពិនិត្យភាពជាក់ស្តែងឃើញថា មានការបង្កើតភូមិថ្មីពិតប្រាកដមែន និងបានសាកសួរទៅលោក សុខ ប៊ុននីន និងលោក គីម ចិន (ហៅតាចិន) ដែលមេក្លោងបង្កើតភូមិថ្មី (ហៅថ្នល់តាយស់)នេះឡើង លោកបានប្រាប់សារព័ត៌មានជាច្រើនអង្គភាពអោយដឹងថា ដោយឃើញប្រជាពលរដ្ឋចូលមកទន្រ្ទានដីព្រៃរបស់រដ្ឋគ្រប់គ្រងដោយមន្ត្រីបរិស្ថាន រស់នៅដាច់ស្រយាលឆ្ងាយពីគ្នាពេក ទើបក្រុមលោកគៀងគរមករស់នៅជំគ្នា និងបង្កើតភូមិថ្មីនេះឡើង ។ហើយពួកខ្ញុំបានធ្វើលិខិតគោរពជូនស្នើសុំទៅលោកមេភូមិគូលែនខាងជើងនិងដាក់ពាក្យចូលទៅសាលាស្រុកគូលែនរួចរាល់ផងដែរ។
តាំងពីឆ្នាំ២០១៩ មកម៉្លេះហើយក្រុមលោកបានបញ្ជាក់បន្ថែមថាភូមិនេះមានផ្ទៃដីចំនួន 300 ហិតាជាងប៉ុណ្ណោះហើយបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅជាក់ស្ដែង មានចំនួន៨០ជាងគ្រួសារ ខណៈនោះដែល ក្រុមសារព័ត៌មានយើងបានសួរទៅមេក្លោងទាំងពីរ ពាក់ព័ន្ធបញ្ហាដែលដីព្រៃគូលែនខាងជើងដែល ដែលកំពុងរងការឈូសឆាយដោយ ត្រាក់ទ័រ និងកាប់ទន្ទ្រាននៅជុំវិញក្បែរបរិវេណភូមិថ្មីនេះអស់រាប់រយហិកតា ។
ជុំវិញករណីទន្ទ្រានដីព្រៃគូលែនដែលជាសម្បត្តិរបស់រដ្ឋ ក្រុមសារព័ត៌មានយើងបានខលតាមទូរសព្ទរាយការណ៍ជូនលោក វីរិ នាយ ដែលជាបរិស្ថានគូលែនព្រហ្មទេព លោកឆ្លើយបំភ្លឺអោយដឹងថា លោកកំពុងធ្វើរឿងនេះហើយ នេះគ្រាន់តែជាការនិយាយអោយរួចពីម៉ាត់តែប៉ុណ្ណោះ ត្រាក់ទ័រជាច្រើនគ្រឿង ដែលដាក់ចូលឈូសឆាយទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ តែមន្ត្រីប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់ ។
លោក មាសញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឆ្លើយបញ្ជាក់តាមទូរស័ព្ទថា លោកកំពុងធ្វើរឿងនឹងហើយ បន្តិចនិងដាក់កម្លាំងសហការចម្រុះចាប់បក្ខពួកក្រុមនិងហើយ តើពេលណា ទើបអនុវត្ត?ស្របជាមួយគ្នានោះ ក្រុមសារព័ត៌មានយើងបានខលគោរពរាយការណ៍ជូនទៅលោក ប៉ែន ជីង អភិបាលស្រុកគូលែន លោកបានបញ្ជាក់ថា លោកបានដឹងរឿងស្នើសុំបង្កើតភូមិថ្មីនេះដែល ហើយការស្នើសុំនេះ ចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ តែខ្ញុំទើបតែផ្លាស់ប្តូរមកកាន់តំណែងជាអភិបាលស្រុកគូលែនបាន២ខែជាងប៉ុណ្ណោះ! បើចង់ផ្សាយកុំដាក់ឈ្មោះលោកអី,,, បើអានីន វាចង់ល្បី ផ្សាយដាក់ឈ្មោះក្រុមវាទៅ ព្រោះខ្ញុំមកកាន់ជាអភិបាលស្រុកថ្មីដូចមកទទួលរងថ្មបាក់ពីគេទេ។
លោក សុងចាន់សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ចាត់វិធានការយ៉ាងណា ចំពោះករណីខាងលើ ឬអសមត្ថភាព ក្នុងការគ្រប់គ្រង តំបន់របស់ខ្លួន បានជាក្រុមឈ្មួញ កាប់ទន្ទ្រានយ៉ាងអាណាធិបតេយ្យ។
តើឯកឧត្តមគឹម រិទ្ធីអភិបាលខេត្តព្រះវិហារចាត់វិធានការយ៉ាងណាវិញក្នុងនាមឯកឧត្តមជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ហេតុអ្វីបានជាទុកបណ្តោយ អោយក្រុមឈ្មួញឈូសឆាយទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យយ៉ាងដូច្នេះទៅវិញ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាអភិបាលខេត្តព្រះវិហារ សិក្សាឡើងវិញ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មាន យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *