រដ្ឋបាលខេត្តកែប អបអរសាទរ ខួបលើកទី៤១ នៃកំណើត សហភាពសហព័ន្ធ យុវជនកម្ពុជា

(ខេត្តកែប)៖ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកែ​ប​ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ​ នៅសាលប្រជុំ​ធំ សាលាខេត្តកែប​ បានរៀបចំពិធី ជួបជុំដើម្បីអបអរ សាទរខួបលើកទី៤១ នៃកំណើតសហភាព សហព័ន្ធយុវជនកម្ពុជា​ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈ អភិបាលខេត្តកែប និងលោក សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងមានការអញ្ចើញ ចូលរួមពីសំណាក​ លោក លោកស្រី សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរ ​ជុំវិញខេត្ត​ និងសមាជិក​ សមាជិកា​ សហភាពសហ ព័ន្ធយុវជនកម្ពុជា​ ខេត្តកែប​ សរុបចំនួន៤៤៣រូប។

លោក កែន សត្ថា អភិបាលខេត្ត បានចាត់ទុកព្រឹត្តិការណ៍ ថ្ងៃអបអរសាទរខួប លើកទី៤១ឆ្នាំ នៃថ្ងៃកំណើត សហភាពសហព័ន្ធ យុវជនកម្ពុជា ដែលបានប្រារព្ធ នាពេលនេះនៅទូទាំង ២៥រាជធានីខេត្ត និយាយ រួមនិយាយដោយឡែក សម្រាប់យុវជន នៅខេត្តកែប ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញថា យុវជនយើងបាន យល់កាន់តែច្បាស់ ពីប្រវតិ្ត បុព្វហេតុនិង ពលីកម្មរបស់ អតីតយុវជន និងការលះ បង់ពុះពាររបស់ សមាជិក សមាជិកាសហ ភាពសហព័ន្ធយុវជន កម្ពុជាគ្រប់ជំនាន់ ដែលបានចូលរួម ចំណែកក្នុងបុព្វ ហេតុក្នុងសង្គម ជាតិទាំងមូល។

សូមបញ្ជាក់ថាពិធីនេះ ក៏មានការផ្សាយបន្ត ផ្ទាល់ពីPage សសយក​ នូវប្រសាសន៍ទាំង ស្រុងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *