ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន នឹងបង្កើតវគ្គ បណ្តុះបណ្តាល ដល់ជាងសំណង់ ដើម្បីធ្វើឱ្យ វិស័យសំណង់មាន បានគុណភាពខ្ពស់

(ខេត្តកំពត)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) នឹងបង្កើតវគ្គបណ្តុះ បណ្តាល ដល់ជាងសំណង់ អាជីពឱ្យមាន លក្ខណៈទូលំទូ លាយជាងមុន និងឱ្យមានភាព ប្រសើរឡើង មានភាពរហ័ស  មានគុណភាព ព្រមទាំងអាច រកប្រាក់កម្រៃបាន ខ្ពស់ជាងមុនទៀតផង។

ការលើក ឡើងបែបនេះ ជាការឆ្លើយ តបរបស់លោក ទៀង សុភៈវិជ្ជា ប្រធានទំនាក់ ទំនងក្នុងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ក្នុងវគ្គបណ្តុះបណ្តាល និងចុះកិច្ចព្រម ព្រៀងសហ ប្រតិបតិ្តការ (MoU) រវាងវិទ្យាស្ថាន ពហុបច្ចេកទេស ភូមិភាគតេ ជោសែនកំពត និងក្រុមហ៊ុន Chip Mong Insee Cement Corporation ដើម្បីសាង សមត្ថភាពជំនាញ ដល់ជាងសំណង់ ក្នុងការរួមចំណែក អភិវឌ្ឍន៍វិស័យ សំណង់ឱ្យកាន់ តែមានគុណភាព នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានពហុ បច្ចេកទេសតេជោសែនកំពត ក្រោមការអញ្ជើញ ចូលរួមពីសំណាក់ លោក ជ្រុន គឹមលេង នាយកវិទ្យា ស្ថានពហុបច្ចេកទេស ភូមិភាគតេជោ សែនកំពត និងលោក នីកូឡាស់ ចច(Nicolas George) នាយកប្រតិបតិ្ត ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ព្រមទាំងមន្ត្រី និងបុគ្គលិកក្រោម ឱវាទជាច្រើនរូបនៃ ស្ថាប័នទាំងពីរ ពិសេសគឺមាន សិក្ខាកាម ចំនួន៣០នាក់ ដែលបានដាក់ពាក្យ ស្នើសុំចូលរៀនវគ្គបណ្តុះ បណ្តាលដំបូងនេះ។

លោកបានបញ្ជាក់ ផងដែរថា វគ្គបណ្តុះបណ្តាល ជាងសំណង់ដែល មានរយៈពេល៣ខែ ក្នុងមួយវគ្គ  នឹងធ្វើឱ្យជាងសំណង់ មានជំនាញកាន់តែ ប្រសើរជាងមុន ដោយវគ្គនេះនឹង គ្របដណ្តប់ លើមុខវិជ្ជាសំខាន់ៗ ដូចជាការរៀប ចំផែនការ ការងាររៀបឥដ្ឋ ការងារបូកស៊ីម៉ងត៍ បញ្ហាសុវត្ថិភាព ការងារចាក់បេតុង ការងារដំឡើង គ្រោងដែក ការងារចាក់ពុម្ព ការងាររៀបចំការដ្ឋាន និងការចុះអនុវត្តន៍ ផ្ទាល់នៅតាមការដ្ឋាន សំណង់ទៀតផង។

ដោយឡែក លោក នីកូឡាស់ ចច (Nicolas George) នាយកប្រតិបតិ្ត ក្រុមហ៊ុន CMIC បានលើកឡើងថា ជាងសំណង់ គឺតំណាងឱ្យអ្នក ប្រើប្រាស់ភាគច្រើន ដោយយើង ត្រូវពឹងផ្អែក ដូចជាសង់ផ្ទះ  ឬការិយាល័យ និងការងារសាង សង់សំណង់ជា ច្រើនរាប់មិនអស់ គាត់មានតួនាទី យ៉ាងសំខាន់ដើម្បី ធានាគុណភាព និងនិរន្តរភាព នៃវិស័យសំណង់ ពិសេសការងារសាង សង់ត្រូវផ្អែកលើការ ប្រើប្រាស់ស៊ីម៉ងត៍ដោយ ត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងស៊ីម៉ងត៍ដែល មានគុណភាពខ្ពស់។

ជាមួយនេះ បើតាមប្រសាសន៍របស់ លោក ជ្រុន គឹមលេង នាយកវិទ្យា ស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពត បានបញ្ជាក់ថា ការចុះអនុស្សរណៈ នេះមានប្រយោជន៍ ដល់វិស័យសំណង់ ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្ស បង្កើតការងារ កាន់តែច្រើន ការលើកទឹកចិត្តឱ្យ សិស្សចូលរៀនក្នុងវិស័យ សំណង់កាន់តែច្រើន ជាពិសេសនោះគឺ ការតម្រង់ទិសកម្មវិធី សិក្សាឱ្យកាន់តែល្អប្រសើរ។

លោកបានបន្តថា “នេះជាលើកដំបូង បំផុតដែលវិទ្យាស្ថាន ចុះអនុស្សរណៈចាប់ដៃគូជា មួយផ្នែកឯកជន ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សក្នុង វិស័យសំណង់”៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *