លោកអភិបាលខេត្តកែប ជួបសំណេះសំណាល ជាមួយប្រតិភូយុវជន ស ស យ ក ចំនួន៧០នាក់

(ខេត្តកែប​)៖ នៅរសៀលថ្ងៃ​ ព្រហស្បត៍​ ២កើត​ ខែមិគសិរ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត​ បានអញ្ចើញជួប សំដែងការគួរសម្យ​ ជាមួយប្រតិភូយុវជន​ សសយក​ ៧០នាក់​ ដែលត្រូវចូលរួម ខួបលើកទី៤១ កំណើតសហ ភាពសហព័ន្ធយុវជន កម្ពុជា ២ធ្នូ​ ១៩៧៨ ,២ធ្នូ​ ២០១៩ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមាន ពហុកីឡដ្ឋានជាតិ។

ក្នុងពិធីនេះ លោក កែន សត្ថា អភិបាលខេត្ត​កែប ក៏មានមតិ សំណេះសំណាល ដោយបានលើកឡើងអំពីប្រវត្តិ នៃការតស៊ូ របស់យុវជន យុវតីគ្រប់ស្រ ទាប់វណ្ណ:​ បានលះបង់អាយុ ជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិ មាតុភូមិ និងប្រជាជន ពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត​ រហូតទទួលបាន នូវសុខសន្តិ ភាពនឹងការអភិវឌ្ឍន៍ រីកចម្រើនគ្រប់វិស័យ មកដល់សព្វថ្ងៃនេះ​ ដូចនេះក្មួយៗជា យុវជនជំនាន់​ក្រោយ​  ត្រូវជួយថែរក្សា សុខសន្តិភាព​ និងអភិវឌ្ឍន៍ប្រទេស ជាតិយើងឱ្យកាន់តែរីក ចម្រើនទៅមុខទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកអភិបាលខេត្ត​ ក៏បានឧបត្ថម្ភ ថវិកាដល់យុវជន សសយក ទាំង៧០រូប  ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ៤០.០០០រៀល​ សរុប ថវិកាចំនួន២.៨០០.០០០រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *