បុរសម្នាក់កើតជម្ងឺ ប្រចាំកាយមើលមិន ជាដាច់ចិត្តចង ក សម្លាប់ខ្លួននៅលើ ចុងឈើ

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ព្រោះតែ មានជម្ងឺប្រចាំកាយ មើលមិនជាដាច់ ចិត្តចង ក សម្លាប់ខ្លួននៅលើចុងឈើ ប្រជាពលរដ្ឋប្រទះ ឃើញសពនៅ វេលានៅវេលា ម៉ោង៧ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចខាងកើត ឈៀងខាងជើងផ្ទះ ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចស្រុក ព្រះនេត្រព្រះបាន បាប់ឲ្យដឹងថា បុរសដែលចងក ធ្វើអត្តឃាតខ្លួន ឯងមាន ឈ្មោះ ជ្រាយ បូត អាយុ៣៦ឆ្នាំ នៅភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានប្រពន្ធឈ្មោះ ស៊ុម ចន្នី អាយុ៣៥ឆ្នាំ ។

សមត្ថកិច្ចបាន បញ្ជាក់ឲ្យដឹងទៀតថា បុរសដែលជាប្តីនោះ កើតជម្ងឺយ៉ាងប្រចាំ កាយមើលមិនជា ជាយូឆ្នាំមកហើយ នៅមុនពេលកើត ហេតុនោះប្តីរបស់កាត់ បានដើរចេញពីផ្ទះ បាត់មិនដឹងពីពេល ណានៅម៉ោងជិត៧ ព្រឹកពេលនោះគាត់ បានហៅគ្រូពេទ្យ មកពិនិត្យអំពីអាការះ ប្តីស្រាប់តែប្រជាពលរដ្ឋ បានរត់មកប្រាប់ គាត់ថាបានឃើញ ប្តីគាត់ចង ក សម្លាប់ខ្លួននៅ លើដើមឈើ។

ក្រោយពីដាក់សពចុះ យកមកផ្ទះសមត្ថកិច្ច ជំនាញបានចុះមកពិនិត្យ សពបានធ្វើការសន្និដ្ឋាន ថាសពនេះពិកជា ស្លាប់ដោយចង ក ពិតគ្មានជាប់ពាក់ ព័ន្ធនិងអំពើឃាត កម្មនោះទេ។

សពត្រូវបានប្រពន្ធ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណីនៅ ផ្ទះសពតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *